អគ្គិភ័យឆាបឆេះផ្ទះកាត់ដេរខោអាវមួយកន្លែង យីហោ«បញ្ញាកាត់ដេរ» បណ្តាលឲ្យខូចខាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះអស់មួយចំនួន

ភ្នំពេញ ៖ កាលពី ថ្ងៃទី២៣ ខែមេសា ឆ្នំា២០២២នេះ អគ្គិភ័យឆាបឆេះផ្ទះកាត់ដេរខោអាវមួយកន្លែងយីហោ«បញ្ញាកាត់ដេរ» ដោយក្នុងនោះបានបណ្តាលឲ្យខូចខាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះអស់មួយចំនួន ដែលហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើង ស្ថិតតាមបណ្តោយផ្លូវ៦៣ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ ខណៈដែលមានក្រុមជាងកាត់ដេរ មានប្រុសមានស្រីចំនួន ៦ ទៅ ៧នាក់ កំពុងតែនាំគ្នាធ្វើការងារកាត់ដេរជាធម្មតា ដូចសព្វមួយដងខាងក្នុងហាងកាត់ដេរសម្លៀកបំពាក់ដែលមានយីហោខាងលើ ស្រាប់តែសុខៗនោះ ក៏មានផ្សែងខ្មៅហុយទ្រលោមចេញពីបន្ទប់ខាងក្នុងហាង ។
ពេលដែលមានផ្សែងខ្មៅហុយចេញមកពីបន្ទប់ខាងក្នុងនោះបានធ្វើអោយពួកគាត់ឈ្លក់ផ្សែង និងនាំគ្នារត់ចេញមកខាងក្រៅ ខ្លះជញ្ជូនអីវ៉ាន់ចេញ ខ្លះទៀតរត់រកកន្លែងឆេះទើបបង្កអោយមានការភ្ញាក់ផ្អើលកើតឡើងតែម្តង។ មានការភ្ញាក់ផ្អើលថា មានករណីអគ្គិភ័យកើតឡើង នៅក្នុងហាងកាត់ដេរយីហោ បញ្ញម៉ូតខាងលើនេះ ភ្លាមកម្លាំងមានសម្ថកិច្ចមូលដ្ឋានខណ្ឌបឹងកេងកងក៏បានចុះមកដល់កន្លែងកើតហេតុ និងហៅរថយន្តពន្លត់អគ្គិភ័យរបស់កម្លាំងការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាច្រើនគ្រឿងចុះមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ ។
ពាក់ពន្ធ័ទៅ និងករណីអគ្គីភ័យឆាបឆេះហាងកាត់ដេរយីហោ បញ្ញាម៉ូត នេះដែរ គេនៅមិនទាន់បានដឹងពីមូលហេតុច្បាស់លាស់នៅឡើយទេ ដោយដាក់ការសង្ស័យជាជំហានដំបូងថា វាអាចកើតឡើងអំពីការឆ្លងចរន្តអគ្គិសនី និងបានបណ្តាលអោយឆេះអស់សម្ភារៈកាត់ដេរមួយចំនួន ហើយមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ៕

អត្ថបទដែលជាប់ទាក់ទង