បុរសជនជាតិចិនម្នាក់ បានស្លា..ប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីរថយន្តពីរគ្រឿងបុកគ្នា នៅតាមបណ្តោយផ្លូវជាតិលេខ៤

ខេត្តកំពង់ស្ពឺ៖ កាលពី យប់ថ្ងៃទី២៤ខែមេសាឆ្នាំ២០២២ បុរសជនជាតិចិនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងនៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ៦៣-៦៤ ត្រង់ចំណុចភូមិក្រាំងខ្វាវ ឃុំ គីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ គ្រោះថ្នាក់ដ៏រន្ធត់នេះ ។
បុរសជនជាតិចិនដែលស្លាប់នោះមានឈ្មោះ ថាង ហ័រអី ភេទប្រុសអាយុ៣២ឆ្នាំបច្ចុប្បន្នស្នាក់នៅក្នុងក្រុមហ៊ុន សិនហួរកិនថ្ម ភូមិមាត់សាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បើកបររថយន្តមួយគ្រឿងម៉ាក MAZDA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Z-5080
បើកបរមកពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ចំណុចខាងលើ បានរ៉េចង្កូតទៅបុកជាមួយរថយន្តមួយ គ្រឿងទៀត ម៉ាក NISSAN ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C-6436 សឺមីរ៉ឺម៉ក ពាក់ស្លាកលេខភ្នំពេញ4A-9359។ ដឹកទូកុងទីន័រពេញទំហឹងបណ្តាលអោយបុរសជាជនជាតិចិននោះស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។ចំណែកអ្នកបើកបររថយន្តសណ្តោងទូរកុងតឺន័រមិនស្គាល់អត្តសញ្ញាណនោះទេគេចខ្លួនបាត់។

ក្រោយកើតហេតុមន្ត្រីជំនាញបានធ្វើការវាស់វែងរថយន្តទាំងពីរគ្រឿងព្រមទាំងបានប្រគលសពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងរថយន្តទាំងពីរបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង