លោក សាពូន មីដាដា អំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថា សិល្បៈរបស់លោកហាក់មានភាពស្ងប់ស្ងាត់ស្ទើរទាំងស្រុង ខណៈរឿងរ៉ាវជីវិតស្នេហាជាមួយភរិយា ក៏ជួបបញ្ហារង្គោះរង្គើបែកបាក់
ភ្នំពេញ ៖ ស្របពេលដែលរឿងរ៉ាវនេះកំពុងតែក្លាយជាមន្ទិល និងការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រស្រាប់តែលោក សាពូន មីដាដា បានបោះពាក្យពេចន៍យ៉ាងភ្ញាក់ផ្អើលថា នៅពេលដែលខ្លួនចូលនិវត្តន៍លោកប្រហែលជាទៅបួស នៅឯព្រំប្រទល់ប្រទេសឥណ្ឌា-នេប៉ាល់។ ប៉ុន្តែក្នុងនោះលោកក៏រំលេចការផ្តាំផ្ញើទៅកូនស្រីត្រូវបន្តវេនបម្រើសិល្បៈទី៧របស់ជាតិ។
អតីតតារាចម្រៀងល្បីឈ្មោះម្ចាស់បទ “អ្វីគ្រប់យ៉ាងដើម្បីអូន”លោក សាពូន មីដាដា អំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថាសិល្បៈរបស់លោកហាក់មានភាពស្ងប់ស្ងាត់ស្ទើរទាំងស្រុងតែម្តងខណៈរឿងរ៉ាវជីវិតស្នេហាជាមួយភរិយា ក៏កំពុងជួបបញ្ហារង្គោះរង្គើបែកបាក់ផងដែរ។
លោក សាពូន មីដាដា បានរៀបរាប់បែបនេះថា«ឪ ចូលនិវត្តន៍ហើយ ប្រហែលជាទៅបួសរហូតនៅឯពុទ្ធគាយា(កន្លែងព្រះពុទ្ធត្រាស់ដឹង ព្រំប្រទល់ប្រទេសឥណ្ឌា-នេប៉ាល់)ឯណោះ។ កូនស្រីត្រូវបន្តវេនបម្រើសិល្បៈទី៧របស់ជាតិយើងណាកូនមាសឪពុក »។ តាមរយៈដំណឹងបានធ្វើឲ្យអ្នកគាំទ្រយល់ថា ចំណងស្នេហ៍ ១៥ ឆ្នាំ រវាងតារាចម្រៀងលោក សាពូន មីដាដា និងអ្នកនាង សឿ សុធារ៉ា ទំនងជាមិនអាចផ្សះផ្សាត្រូវរូវគ្នាវិញឡើយ ទើបលោកប្រកាសបែបនេះ។
គួររម្លឹកថា កាលពីថ្មីៗនេះអ្នកនាង សឿ សុ ធារ៉ា បានប្រកាសដំណឹងចែកផ្លូវគ្នាជាមួយស្វាមីលោក សាពូន មីដាដា បង្កការភ្ញាក់ផ្អើលដល់មហាជនគ្រប់គ្នា។ គេបានចាំថាអ្នកនាង សឿ សុធារ៉ា និងលោក សាពូនមី ដាដា បានសម្រេចដឹកដៃគ្នាចូលរោងការនាអំឡុងឆ្នាំ ២០០៩ ដែលទទួលបានចំណងដៃកូនស្រីច្បងអាយុ ១១ ឆ្នាំ និងកូនប្រុសអាយុជាង ៤ ឆ្នាំ។ ប៉ុន្តែមុននេះ ស្រាប់តែមានដំណឹងថា ចំណងស្នេហានេះ ត្រូវដើរដល់ផ្លូវបែកបាក់ទាំងភ្ញាក់ផ្អើល៕