លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលស្រុក មន្ត្រីពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធ បានចុះជួប……
ន្ទាយមានជ័យ: នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលស្រុក មន្ត្រីពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធ បានចុះជួបសំណេះសំណាល និងប្រជុំពិភាក្សាការកំណត់អត្តសញ្ញាណ ឯកសារពាក់ព័ន្ធ ជាមួយប្រជាពលរដ្ឋរស់នៅភូមិក្របៅ កំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តន៍តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលត្រូវកាត់ឆ្វៀលដីកំបន់៣ បឹងទន្លេសាបអោយវិញសម្រាប់អ្នកអាស្រ័យផលមុនឆ្នាំ២០១២ ៕