មិនមែន​.ពុ..ក​.រ..លួ..យ.​ទេ​…​ស..ង្ស័.យ.​ ​ពុ.ក​  ផុ..យ ​!! ល្ម..ម.​ ចា..ត់​ .​ ការ​មន្ត្រី​អស់នេះ​ចេញ​ម្តង​ហើយ…!!!

មិនមែន​.ពុ..ក​.រ..លួ..យ.​ទេ​…​ស..ង្ស័.យ.​ ​ពុ.ក​  ផុ..យ ​!! ល្ម..ម.​ ចា..ត់​ .​ ការ​មន្ត្រី​អស់នេះ​ចេញ​ម្តង​ហើយ…!!!

ចាប់​ឡាន​ទុក​ច្រើន​ថ្ងៃ ហៅ​ម្ចាស់​មក​បង់លុយ​ទើប​អោយ​ឡាន​ទៅ​វិញ ដោយ​ពុំ​ចេញ​​ប័ណ្ណ​ផាកពិន័យ​ឡើយ ។ ថ្នាក់ដឹកនាំ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ក្រសួងមហាផ្ទៃ​គួរ​ពិនិត្យ​ក្រុម​ចល័ត​ដែល​ឈរជើង​នៅ​ផ្លូវជាតិ​លេខ​៤១​ផង ព្រោះ​រាល់​ថ្ងៃនេះ ក្រុម​មន្ត្រី​ទាំងនោះ​បាន​ធ្វើ​ព្យុះ​ភ្លៀង​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ខ្លាចញញើត​ច្បាប់​បន្តិច​ឡើយ ខណ​:​ខ្លួន​ជា​មន្ត្រី​អនុវត្ត​ច្បាប់​។

អ្នក​ណា​ក៏​ដឹង​ដែរ​ថា ក្រុម​មន្ត្រី​នគរបាល​ចរាចរណ៍​មក​ពី​ក្រសួង ជា​កម្លាំង​របស់​នាយក​ដ្ឋា​នគរបាល​សណ្តាប់ធ្នាប់​ចល័ត ដែល​មាន​គោលដៅ​ហ្វិ​ច​នៅ​ចន្លោះ​គីឡូម៉ែត្រ​២១.២២ ក្នុង​ឃុំ​ស្រង់ ស្រុក​គង​ពិសី ខេត្តកំពង់ស្ពឺ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហួ គឹ​ម​សាន ត្រូវ​បាន​អ្នកដំណើរ​ឆ្លង​កាត់ និង​អ្នក​មូលដ្ឋាន​រិះគន់​ថា ធ្វើការ​គ្មាន​ការ​អាណិតអាសូរ និង​យោគយល់​ដល់​ពលរដ្ឋ​ដែល​មាន​កំហុស​តិចតួច​ឡើយ សូ​ម្បី​តែ​កំហុស​លើក​ទី​១​ក៏​ដោយ គឺ​ធ្វើ​យ៉ាងណា​ត្រូវ​តែ​បង់លុយ​ទៅ​តាម​កំហុស​​របស់​ខ្លួន ដែល​ប្រើប្រាស់​យានយន្ត​នៅ​ពេល​ដែល​ត្រូវ​ឃាត់​។

ម្ចាស់​យានយន្ត​ខ្លះ​បើកបរ​មិន​ពាក់​ខ្សែក្រវាត់ គឺ​តម្រូវ​អោយ​បង់លុយ​ពិន័យ​ភ្លាម​ៗ​តែ​ម្តង បើ​ទោះជា​មានការ​សុំ​អោយ​ចេញ​ប័ណ្ណ​ផាកពិន័យ ចាំ​យក​លុយ​បង់​នៅ​ពេល​ក្រោយ​ក៏​មិន​ត្រូវ​បាន​យល់ព្រម​ដែរ ។ រីឯ​អ្នកខ្លះ​ទៀត​មាន​កំហុស​ដោយ​មិន​មាន​ស្លាក​លេខ​នៅ​ពេល​ឃាត់​សួរ​មិន​មាន​ប័ណ្ណបើក​បរ​ទៀត គឺ​ពិន័យ​គុណ​នឹង​២ បើ​មិន​បង់​ពិន័យ​ទេ គឺ​មិន​អាច​បន្តដំណើរ​ទៅ​មុខ​បាន​ឡើយ ។ ជាក់​ស្តែង កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ក្រុម​កូនចៅ​លោក ហួ គឹ​ម​សាន ឃាត់​រថយន្ត​តូច​មួយ​គ្រឿង​ដែល​ជា​រថយន្ត​ទើបនឹង​ទិញ ពេល​ឃាត់​ដំបូង​គឺ​ក្រុម​មន្ត្រី​នគរបាល​ទាំងនោះ​បាន​តម្រូវ​អោយ​បង់​ពិន័យ​៣០០$ តែ​ម្ចាស់​រថយន្ត​មាន​តែ​២០០$ ក៏​សុំ​បង់​ត្រឹម​២០០$ ។

តែ ក្រុម មន្ត្រី ក្រោម ការ ដឹកនាំ របស់ លោក ហួ គឹ ម សាន មិន ព្រម នោះ ឡើយ ដោយសារ គ្មាន ជំរើស និង មិន មាន លុយ បង់ ម្ចាស់ រថយន្ត បាន ទុក រថយន្ត ចោល នៅ ទីនោះ ហើយ ក៏ ជិះ តាក់ស៊ី ទៅ ផ្ទះ បាត់ ទៅ ។ ក្រោយមក ៣ ថ្ងៃ ទើប បុរស ម្នាក់ ដែល អះអាង ថា ខ្លួន ជា មន្ត្រី នគរបាល នាយកដ្ឋាន ត្រូវជា កូន ចៅ របស់ លោក ហួ គឹ ម សាន បាន ទាក់ទង ហៅ ម្ចាស់ រថយន្ត នោះ អោយមក យក រថយន្ត របស់ ខ្លួន វិញ ហើយ ទារ លុយ ចំនួន ២០០ ដុល្លារ ។ តែ ត្រូវ ម្ចាស់ រថយន្ត នោះ ថា មិន មាន លុយ ទេ មន្ត្រី នោះ ក៏ ទារ ១៥០ ដុល្លារ តែ ត្រូវ ម្ចាស់ រថយន្ត អោយ ត្រឹម ៥០ ម៉ឺន រៀល ក៏ យក រថយន្ត ជិះ ទៅ ផ្ទះ បាត់ ទៅ ដោយ ពុំ មាន ចេញ វិ ក័យ ប័ត្រ បង់ ពិន័យ ឡើយ ។

យោង​តាម​មន្ត្រី​មូលដ្ឋាន​ដែល​ធ្លាប់​រួមការ​ងារ​ជាមួយ​ក្រុម​នាយកដ្ឋាន​នេះ​ក៏​បាន​បង្ហើប​ផង​ដែរ​ថា ករណី​នេះ​មិនមែន​ទើបតែ​កើត​មាន​លើក​ទី​១​នោះ​ទេ គឺ​ច្រើន​ដង​មក​ហើយ ។ មានការ​លើក​ឡើង​ជា​សំណួរ​ថា តើ​ការ​ធ្វើ​បែប​នេះ តើ​ចំណូល​មិន​មាន​ចេញ​ប័ណ្ណ​ផាកពិន័យ​នេះ​ក្រុម​អស់លោក​ទាំង​នោះ​យក​ទៅ​ណា? ឬ​មួយ​ក៏​ថ្នាក់លើ​ដាក់​ក្រុម​នេះ​មក​ដើម្បី​រក​លុយ​ចិញ្ចឹម​មេ​នៅ​ក្រសួង? ប្រភព​ដដែល​បន្ត​ថា ក្រុម​ដែល​មក​ពី​នាយកដ្ឋាន​នេះ គឺ​ចល័ត​ពេញ​ខេត្តកំពង់ស្ពឺ​តែ​ម្តង ហើយ​ចំណូល​ដែល​រកបាន​ក្នុង​មួយ​ថ្ងៃ​ៗ​រាប់​លាន​រៀល ចំណូល​ដែល​រកបាន​ភាគច្រើន​គឺ​ចូល​ហោប៉ៅ​បុគ្គល​មិនសូវ​បាន​ទៅ​ចូល​រដ្ឋ​នោះ​ទេ​។

ការ​ដែល​មន្ត្រី​អនុវត្ត​ច្បាប់​បែរជា​ប្រព្រឹត្ត​ខុសច្បាប់​ដោយ​រួម​គ្នា​បង្កើត​អោយ​មាន​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​បែប​នេះ​ធ្វើ​អោយ​បាត់បង់​ថវិកាជាតិ​យ៉ាង​ខ្លាំង មិនតែប៉ុណ្ណោះ ធ្វើ​អោយ​ប៉ះពាល់​ដល់​កិត្យានុភាព​របស់​ថ្នាក់ដឹកនាំ​នគរបាល​ដែល​លោក​មិនដឹង​រឿង​យ៉ាង​ខ្លាំង​។

បញ្ហា​នេះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ជា​ពិសេស សម្តេច​ក្រឡាហោម​ស ខេ​ង មេត្តា​ពិនិត្យ​មើល​សកម្មភាព​របស់​ក្រុម​លោក​ហួ គឹ​ម​សាន នេះ​ផង ចៀសវាង​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​មន្ត្រី​នគរបាល​ដែល​ស្អាតស្អំ ។ មានការ​លើក​ឡើង​ទៀត​ថា ក្រុម​នគរបាល​សណ្តាប់ធ្នាប់​ចរាចរណ៍​ចល័ត​របស់​នាយកដ្ឋាន​ធ្វើការ​ហាក់បីដូចជា​លម្អៀង​យ៉ាង​ខ្លាំង ក្នុង​ការ​អនុវត្ត​កាតព្វកិច្ច​ទៅ​លើ​ពលរដ្ឋ​តូចតាច ជាក់ស្ដែង​កាលពី​ពេល​កន្លង​ទៅ​ដូច​គ្នា ទៅ​កុង​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​បើកបរ​មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់ ហើយ​មិន​មាន​ប័ណ្ណបើកបរ​ទៀត​ផង ។

តាម​ច្បាប់​គឺ​តម្រូវ​ឲ្យ​មានការ​ផាកពិន័យ​២៤០.០០០០​ម៉ឺន​រៀល តែ​ដោយ​មាន​អន្តរាគមន៍​ក្រុម​កូនចៅ​លោក​ហួ គឹ​ម​សាន ពិន័យ​ត្រឹមតែ​7​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ ហើយ​ក៏​គ្មាន​ចេញ​ប័ណ្ណ​ផ្អាក​ពិន័យ​អ្វី​ដែរ ។ ចៀសវាង​មានការ​យល់​ច្រឡំ ព្រោះ​ជា​ការ​ការ​បង្ហើប​និង​លើក​ឡើង​តែ​ម្ខាង ។ អ្នក​យក​ព័ត៌មាន​យើង​បាន​បន្ត​សុំ​ការ​ពន្យល់​បកស្រាយ​ពី​លោក​ឧត្តមសេនីយ៍ត្រី ហួ គឹ​ម​សាន ប្រធាន​គោលដៅ ដើម្បី​កុំអោយ​មានការ​រិះគន់​ទៅ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង ។

អ្នក​យក​ព័ត៌មាន​យើង​បាន​សុំ​ការ​ពន្យល់​ពី​លោក​ឧត្តមសេនីយ៍ត្រី ហួ គឹ​ម​សាន ដោយ​លោក​បាន​ឆ្លើយ​តប​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា កាលពី​ថ្ងៃ​ទី​០៨ តុលា ឆ្នាំ​២០២២ ក្រុម​ល្បាត​ត្រួតពិនិត្យ​ចល័ត​ផ្លូវជាតិ​លេខ​៣,៤,៤១,៤៤ និង​៥១ បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​បទល្មើស​ចរាចរណ៍ នៅ​ផ្លូវជាតិ​លេខ​៤១ ចន្លោះ​គីឡូម៉ែត្រ​លេខ ២១-២២ បាន​ត្រួតពិនិត្យ​រថយន្ត​មួយ​គ្រឿង​ម៉ាក TOYOTA PRIUS ពណ៌​ប្រផេះ គ្មាន​ផ្លា​ក​លេខ​នៅ​វេលា​ម៉ោង​១៤ និង​៣៩​នាទី ដោយ​ម្ចាស់​រថយន្ត​មិន​បាន​ភ្ជាប់​នៅ​ឯកសារ​រថយន្ត​មក​ជាមួយ រួច​ម្ចាស់​រថយន្ត​បាន​ចាកចេញ​ទៅ​ចោល​រថយន្ត ដោយ​ពុំ​បាន​ផ្ដល់​ដំណឹង​ដល់​មន្ត្រី​យើង​ឡើយ ។

លុះដល់​ថ្ងៃ​ទី​១២ តុលា ឆ្នាំ​២០២២ ដោយ​ម្ចាស់​រថយន្ត​មិន​បាន​ចូលរួម​ដោះស្រាយ ទើប​ក្រុម​ការ​ងារ​បាន​ទំនាក់ទំនង​ទៅ​ម្ចាស់​រថយន្ត​អោយ​ចូលរួម​មក​ដោះស្រាយ ដោយ​ម្ចាស់​រថយន្ត​បាន​ភ្ជាប់​ឯកសារ​ទិញ​លក់​រថយន្ត ដោយ​ពិនិត្យ​ឃើញ​ថា​រថយន្ត​នេះ​ទើបតែ​ទិញ ទើប​ក្រុមការងារ​បាន​ណែ​នាំ​ម្ចាស់​រថយន្ត​អោយ​ប្រញាប់​ទៅ​ចុះបញ្ជី​ធ្វើ​ផ្លា​ក​លេខ ម្ចាស់​រថយន្ត​បាន​ទទួលយក​ការ​ណែនាំ​ពី​មន្ត្រី​​យើង​យ៉ាង​រីករាយ​។ តែ​លោក​មិន​បាន​បញ្ជាក់​ពី​រឿង​យក​លុយ​៥០​ម៉ឺន​រៀល​មិន​ចេញ​វិ​ក័យ​ប័ត្រ​ឡើយ​។

អត្ថបទដែលជាប់ទាក់ទង