បង្រ្កាបជាក់ស្តែងករណីជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវបេតុងស្ថិតនៅភូមិ ស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
បង្រ្កាបជាក់ស្តែងករណីជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវបេតុងស្ថិតនៅភូមិ ស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
ខេត្តប៉ៃលិ÷ នៅ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ក្រោមការចង្អុល បង្ហាញពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តប៉ៃលិន និងដោយមានការអនុញ្ញាតិពីឯកឧត្តម សេង គឹមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន ខ្ញុំបាទបានចាត់ឱ្យលោកវរសេនីយ៍ត្រី កុល ជូណាត ឋានៈ អធិការ រងទទួលផែនប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ចុះបានបង្រ្កាបជាក់ស្តែងករណីជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីនៅចំ ណុចផ្លូវបេតុងស្ថិតនៅភូមិ ស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់
ជនសង្ស័យទី១ ឈ្មោះ គង់ ពៅ ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរ (ជាងសំណង់) រស់នៅភូមិ អូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។លទ្ធផលតេស្តទឹកនោម (+) វិជ្ជមាន។
ជនសង្ស័យទី២ ឈ្មោះ ម៉េង ធាលីដា ភេទស្រី អាយុ ២៣ឆ្នាំ(ត្រូវជាប្រពន្ធ)មុខរបរ មេផ្ទះ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
លទ្ធផលតេស្តទឹកនោម ( – ) អវិជ្ជមាន)
វត្ថុតាងចាប់យកមាន ៖
១- ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់តូច ទំងន់ថ្នាំសុទ្ធ ០,៤៩ក្រាម។
២- ម៉ូតូ០១គ្រឿងម៉ាកយ៉ាម៉ាហា(M.SLAZ)សេរីឆ្នាំ២០១៦ ពណ៏ប្រផេះពាក់ស្លាកលេខ បាត់ដំបង១ y១៨៥៤ ។
៣- ទូរសព្ទ័ដៃ០១គ្រឿងម៉ាកអូប៉ូ(oppo)ពណ៌ទឹក ប្រាក់ ។
លុះដល់វេលាម៉ោង ១៤ និង ០០ នាទី ថ្ងៃខែឆ្នាំដដែល លោកអធិការក៏បានចាត់
កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន បន្តនីតិវិធី ចុះទៅដល់ទីតាំងផ្ទះ ជន សង្ស័យទាំងពីរខាងលើ ដែលស្ថិតនៅ ភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ពេលចុះឆែកឆេរបន្ថែម មិន
រកឃើញអ្វីទៀតទេ។
វត្ថុតាង និងជនសង្ស័យខាងលើ ទាំង០២នាក់ប្ដីប្រពន្ធ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដេីម្បីចាត់ការបន្តរតាមនីតិវិធីច្បាប់ ៕