ផ្ទះអ្នកលក់គ្រឿងទេស ធ្វើអំពីថ្មកម្ពស់២ជាន់ មានទីតាំងក្នុងផ្សារពង្រ សិ្ថតនៅក្នុងភូមិថ្មី ឃុំពង្រ ស្រុករលាបៀរ ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេច

ផ្ទះអ្នកលក់គ្រឿងទេស ធ្វើអំពីថ្មកម្ពស់២ជាន់ មានទីតាំងក្នុងផ្សារពង្រ សិ្ថតនៅក្នុងភូមិថ្មី ឃុំពង្រ ស្រុករលាបៀរ ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេច

ខេត្តកំពង់ឆ្នាំង ៖ ហេតុការណ៍នេះបានកើតឡើង នៅ យប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២២។ ផ្ទះអ្នកលក់គ្រឿងទេសធ្វើអំពីថ្មកម្ពស់២ជាន់ មានទីតាំងក្នុងផ្សារពង្រ សិ្ថតនៅក្នុងភូមិថ្មី ឃុំពង្រ ស្រុករលាបៀរ ត្រូវបានអគ្គិភ័យឆាបឆេះគ្រឿងក្នុងខ្ទេច អស់ទឹកប្រាក់ប្រមាណជាង២ម៉ឺនដុល្លារ។
ឡានទឹកអន្តរាគមន៍បាញ់ពន្លត់ក្នុងហេតុការណ៍នោះបានឲ្យដឹងថា ផ្ទះរងគ្រោះដោយអគ្គិភ័យឆាបឆេះនេះមានទំហំ៤គុណនិង៨ម៉ែត្រ សង់ពីថ្មកម្ពស់២ជាន់ និងនៅផ្នែកខាងក្រោមខណ្ឌធ្វើតូបចំនួន៣ទៀត ដែលជាកម្មសិទ្ធិរបស់លោក សាន លាង និងប្រពន្ធឈ្មោះ ចាន់ មុំ។


សមត្ថកិច្ចនគរបាលបានចេញប្រតិបត្តិការយករថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង មកអន្តរាគមន៍បាញ់ទឹកពន្លត់អស់ចំនួន១២រថយន្ត ទើបអាចទប់ទល់សភាពការណ៍បាន។ ប៉ុន្តែសម្ភារៈក្នុងផ្ទះ មានដូចជា គ្រឿងទេស គ្រឿងអេឡិចត្រូនិច និងសម្ភារៈជាច្រើនទៀត ដែលនៅក្នុងផ្ទះជាន់ក្រោម និងតូបនៅសងខាងផ្ទះ ត្រូវបានអគ្គិភ័យឆាបឆេះខូចខាតយ៉ាងច្រើន។ តែជាសំណាងល្អ មិនមាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ។


មូលហេតុ គឺបណ្ដាលមកពីម្ចាស់ផ្ទះបានប្រើខ្សែភ្លើងសម្រាប់ដាក់ទូរទឹកកក មានខ្សែតូចពេក លុះប្រើយូរទៅឡើងកម្ដៅ ក៏រលាត់ជ័រផ្នែកខាងក្រៅ ធ្វើឱ្យទុស្សេរាលដាលឆ្លងដល់ឆេះអីវ៉ាន់ បណ្ដាលឱ្យភ្លើងឆាបឆេះយ៉ាងសន្ធោសន្ឋៅតែម្ដង។
ក្រោយពីមានកិច្ចអន្តរាគមន៍របស់កងកម្លាំងនគរបាលពន្លត់អគ្គិភ័យ ក៏ដូចជាប្រជាពលរដ្ឋនៅជិតខាង ដែលមានបំពង់ពន្លត់អគ្គិភ័យផ្ទាល់ខ្លួន បាននាំគ្នាជួយបាញ់ពន្លត់ផងដែរ ទើបកិច្ចអន្តរាគមន៍បានទាន់ពេលវេលា មិនអាចឆ្លងរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕

អត្ថបទដែលជាប់ទាក់ទង