ការធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតថ្លៃពីថ្ងៃនេះតទៅ តាមចម្ងាយជាក់ស្តែង
ការធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតថ្លៃពីថ្ងៃនេះតទៅ តាមចម្ងាយជាក់ស្តែង
(ភ្នំពេញ)៖ រយៈពេលមួយខែនៃការបើកឱ្យប្រើប្រាស់ ដោយឥតគិតថ្លៃផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុបានបិទបញ្ចប់ហើយ ដូចនេះការធ្វើដំណើរលើកផ្លូវល្បឿនលឿនចាប់ផ្តើមគិតតម្លៃ ចាប់ពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះតទៅ ដែលការបង់ប្រាក់ត្រូវធ្វើឡើងតាមចម្ងាយជាក់ស្តែង។
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅការធ្វើដំណើរលើផ្លូវល្បឿនលឿន នឹងត្រូវបង់ប្រាក់តាមចម្ងាយជាក់ស្តែង ឧទាហរណ៍ចម្ងាយ «ភ្នំពេញ-ក្រុងព្រះសីហនុ» បង់ ១២ដុល្លារ(បានចុះតម្លៃមក៨០%) យានយន្ត Type «A»:
១៖ រថយន្តប្រភេទគ្រួសារ ៧កៅអីចុះក្រោម
២៖ រថយន្តផ្ទុកទំនិញ ក្រោម ២តោន
៣៖ទោចក្រយានយន្តកម្លាំងចាប់ពី 500cc ឬ 27kW ឡើងមានបិត លតាបត្រ (ស្ទីគ័រ) សម្គាល់អនុញ្ញាតដោយក្រសួង។
ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបង្ហាញនូវតារាងកម្រៃលម្អិតត្រូវគិតជាគីឡូម៉ែត តាមប្រភេទយានយន្ត ដូចមានក្នុងតារាងជូនភ្ជាប់។ តារាងកម្រៃក៏មានបិទនៅតាមផ្ទាំងព័ត៌មាន ច្រកចេញចូលផ្លូវល្បឿនលឿនផងដែរ។
រាល់យានយន្តចូលប្រើប្រាស់ផ្លូវល្បឿនលឿន ត្រូវមាន៖ ផ្លាកលេខសម្គាល់យានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) មានសុពលភាព កាតព្វកិច្ចផ្សេងៗតាមផ្លូវច្បាប់ដែលបានកំណត់៕