ជនជាតិចិនតៃវ៉ាន់ម្នាក់ បញ្ជូនខ្លួនទៅកាន់តុលាការ ពាក់ព័ន្ធករណីផ្ទុះអាវុធទៅលើមេឃ ចំនួន៦គ្រា.ប់ ព្រោះតែរឿងខឹងមិត្តភក្តិជំពាក់ប្រាក់មិនព្រមសង

ជនជាតិចិនតៃវ៉ាន់ម្នាក់ បញ្ជូនខ្លួនទៅកាន់តុលាការ ពាក់ព័ន្ធករណីផ្ទុះអាវុធទៅលើមេឃ ចំនួន៦គ្រា.ប់ ព្រោះតែរឿងខឹងមិត្តភក្តិជំពាក់ប្រាក់មិនព្រមសង


ភ្នំពេញ ៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ជនជាតិចិនតៃវ៉ាន់ម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅកាន់តុលាការ ពាក់ព័ន្ធករណីផ្ទុះអាវុធទៅលើមេឃចំនួន៦គ្រា.ប់ ព្រោះតែរឿងខឹងមិត្តភក្តិជំពាក់ប្រាក់មិនព្រមសង។
ជនសង្ស័យខាងលើនេះ មានឈ្មោះ HSIEH HO TING ភេទប្រុស អាយុ៣៧ឆ្នាំ ជាជនជាតិចិនតៃវ៉ាន់ មុខរបរពាណិជ្ជករ ស្នាក់នៅខុនដូមួយកន្លែង តាមបណ្តោយផ្លូវភ្លោះ ស្ថិតក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ។ ហើយសំណុំរឿងខាងលើនេះ តំណាងអយ្យការអមសាលាដំបូង បើកការស៊ើបសួរពីបទ.កាន់កា.ប់អាវុធដោយគ្មានការអនុញ្ញាតិ «បាញ់សេរី» ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ ។


សូមជម្រាបថា កាលពីវេលាម៉ោង២៣និង៣០នាទីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ មានករណីបាញ់បោះសេរីមួយបានកើតឡើងនៅចំណុចមុខយានដ្ឋានជួសជុលរថយន្ត «វីឌី វៃដា» ផ្ទះលេខ៤៥២ ផ្លូវ៤៥៦ ស្ថិតក្នុងសង្កាត់ទួលទំពុង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបង្កឡើងដោយជនជាតិចិនតៃវ៉ាន់ម្នាក់។
កម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋានខណ្ឌចំការមន បានចុះទៅដល់ និងធ្វើការឃាត់ខ្លួនជនសង្ស័យរូបនោះ រួមទាំងធ្វើការដកហូតវត្ថុតាងអាវុធខ្លី១ដើមម៉ាក GLOCK 30 ពណ៌ខ្មៅ បង់១ សំបកគ្រា.ប់៦គ្រា.ប់ និងគ្រា.ប់មិនទាន់ផ្ទុះនៅក្នុកាណុង១គ្រា.ប់ រួចបាននាំខ្លួនជនបង្កទៅកាន់ការិយាល័យជំនាញព្រហ្មទណ្ឌនៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ មុនកើតហេតុ រូបគេ (HSIEH HO TING) បានទៅទារប្រាក់ពីមិត្តភក្តិម្នាក់ជនជាតិចិនតៃវ៉ាន់ដូចគ្នា ជាបុគ្គលិកជួសជុលរថយន្តនៅយានដ្ឋានខាងលើនេះ ដែលជំពាក់រូបគេចំនួន ១៥ ០០០ ដុល្លារអាមេរិក ប្រមាណជាង៤ខែកន្លងមកហើយ ហើយចេះតែគេចខ្លួនរហូត។
ជនសង្ស័យសារភាពបន្តថា លុះនៅវេលាម៉ោងកើតហេតុនេះ ខ្លួនបានតាមទៅឃើញមិត្តភក្តិម្នាក់នោះ ស្នាក់នៅក្នុងយានដ្ឋានជួសជុលរថយន្ត ហើយក៏បានហៅគេឲ្យចេញមកជួប ដើម្បីនិយាយដោះស្រាយគ្នារឿងជំពាក់ប្រាក់ តែមិត្តភក្តិនោះមិនព្រមចេញ ក៏កើតជាក្តីខឹងក្តៅក្រហាយ ក៏ទាញកាំភ្លើ.ងបាញ់ឡើងលើចំនួន៦គ្រា.ប់តែម្តង។ ហើយកាំភ្លើ.ងខ្លី១ដើមដែលគេយកទៅបាញ់នោះ គឺជាកាំភ្លើ.ងមិត្តភក្តិម្នាក់ទៀត ដែលគេផ្ញើទុកឲ្យការពារខ្លួន បន្ទាប់ពីមិត្តភក្តិនោះចេញទៅប្រទេសគេវិញ៕

អត្ថបទដែលជាប់ទាក់ទង