តូបលក់ឥវ៉ាន់ចាប់ហួយមួយខ្នង ដែលសាងសង់នៅជាប់មាត់ស្ទឹងពោធិ៍សាត់ ត្រូវបានបាក់ស្រុតធ្លាក់ចូលក្នុងស្ទឹង បាត់បង់ និងខួចខាតឥវ៉ាន់ទាំងស្រុង
តូបលក់ឥវ៉ាន់ចាប់ហួយមួយខ្នង ដែលសាងសង់នៅជាប់មាត់ស្ទឹងពោធិ៍សាត់ ត្រូវបានបាក់ស្រុតធ្លាក់ចូលក្នុងស្ទឹង បាត់បង់ និងខួចខាតឥវ៉ាន់ទាំងស្រុង
(ពោធិ៍សាត់)៖ ហេតុការណ៍នេះបានកើតឡើង នាព្រលប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅចំណុចមាត់ស្ទឹង ទល់មុខច្រកចូលផ្លូវយាយអាន ដែលស្ថិតនៅភូមិស្វាយលួង ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
តូបលក់ឥវ៉ាន់ចាប់ហួយមួយខ្នង យីហោ អ៊ីឈុនហ៊ួយ ដែលសង់នៅជាប់មាត់ស្ទឹងពោធិ៍សាត់ ទល់មុខច្រកចូលផ្លូវយាយអាន ត្រូវបានបាក់ស្រុតធ្លាក់ចូលក្នុងស្ទឹង ខណ:ឥវ៉ាន់ចាបហួយជាច្រើនត្រូវបាត់បង់ និងខូចខាតទាំងស្រុង។
ប្រភពបានឱ្យដឹងថា នៅពេលនេះ គេមិនដឹងពីចំនួននៃការខួចខាតនោះនៅឡើយ ក៏ប៉ុន្តែសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋ កំពុងតែសស្រាក់សស្រាំ នាំគ្នាអន្តរាគមន៍ជួយសង្គ្រោះ៕