គួរឱ្យអាណិតបំផុត! បុរសម្នាក់មានជំងឺបញ្ហាបេះដូងនិងរលាកសួត ព្យាបាលរយៈពេល៥ថ្ងៃសុំពេទ្យមកផ្ទះ មិនបាន២០នាទីផងស្លាប់.ចោលប្រពន្វនឹងកូន (ព្យាបាលនៅ «មន្ទីរសំរាកព្យាបាលនិងសម្ភព សុខ ខេង»បានប្រាំថ្ងៃ)
គួរឱ្យអាណិតបំផុត! បុរសម្នាក់មានជំងឺបញ្ហាបេះដូងនិងរលាកសួត ព្យាបាលរយៈពេល៥ថ្ងៃសុំពេទ្យមកផ្ទះ មិនបាន២០នាទីផងស្លាប់.ចោលប្រពន្វនឹងកូន (ព្យាបាលនៅ «មន្ទីរសំរាកព្យាបាលនិងសម្ភព សុខ ខេង»បានប្រាំថ្ងៃ)
(ព្រៃវែង)៖ លោក បុិន ធឿន ទៅព្យាបាលជំងឺនៅ«មន្ទីរសំរាកព្យាបាលនិងសម្ភព សុខ ខេង»ស្ថិតនៅចំពីមុខ(ផ្សារស្នាយពល) ភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ បុរសម្នាក់មានជំងឺបញ្ហាបេះដូងនិងរលាកសួត ព្យាបាលរយៈពេល៥ថ្ងៃសុំពេទ្យមកផ្ទះ មិនបាន២០នាទីផងស្លាប់.ចោលប្រពន្វនឹងកូនទាំងនៅវ័យក្មេងហើយមិនបានលាមួយម៉ាត់។
គ្រួសារសព បានឱ្យដឹងថា បុរសរងគ្រោះឈ្មោះ បុិន ធឿន អាយុ៤៣ឆ្នាំ មានទីលំនៅភូមិខ្នា ឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។ ឥឡូវបាន(ស្លាប់)នៅថ្ងៃទី០៣.១១.២០២២ ពេលមកពីព្យាបាលនៅ«មន្ទីរសំរាកព្យាបាលនិងសម្ភព សុខ ខេង»បានប្រហែល១៥នាទី ក៏បានបាត់មាត់ បាត់ក៏ស្លាប់តែម្តងទៅ។
នៅមុនពេលទៅព្យាបាល ប្តីរបស់គាត់មិនស្រួសខ្លួន មានអាការមិនស្រួលខ្លួនបន្តិចបន្តួចហើយបានទៅពិនិត្យសុខភាពនិងពិនិត្យនៅ«មន្ទីរសំរាកព្យាបាលនិងសម្ភព សុខ ខេង»នៅថ្ងៃទី២៩,១០, ២០២២ ក្រុមគ្រូពេទ្យ បានពិនិត្យឃើញថា មានជំងឺរលាកសួតនិងជំងឺបេះដូង អោយសំរាកព្យាបាល១ថ្ងៃ បើធូរនិងព្យាបាលបន្តរហូតដល់ថ្ងៃទី០៣,១១,២០២២នេះ បានសុំត្រលប់មកផ្ទះវិញហើយក្រុមគ្រូពេទ្យបានចាក់ថ្នាំនិងផ្សំថ្នាំទុកអោយលេបពេលត្រលប់មកផ្ទះវិញ។
ស្រាប់តែចុះពីឡានបានប្រហែល១៥នាទីក៏បានបាត់មាត់ បាត់ក៏ស្លាប់តែម្តងទៅ។
ដោយសង្ស័យថា ប្រតិកម្មថ្នាំនិងមានបញ្ហាអ្វីមួយហើយ។
ពិធីក៏បានរៀបចំធ្វើបុណ្យសពនៅផ្ទះតែម្តងទៅ ស្រាប់តែនៅម៉ោងប្រហែល២,៣០នាទីឃើញលោក អ៊ុ សារិទ្ធ (ហៅពេទ្យស្រឺ)ប្រធានមន្ទីរពេទ្យបង្អែកស្រុកពារាំង និងជាម្ចាស់«មន្ទីរសំរាកព្យាបាលនិងសម្ភព សុខ ខេង»និងក្រុមការងារពេទ្យបានមកដល់ផ្ទះជនរងគ្រោះ ដើម្បីនិយាយគ្នា តែដោយសារប្រពន្វសពនិងបងប្អូនសាច់ញាតិរវល់តែយំស្រែកសោកស្តាយនិងមិនបាននិយាយច្រើនទេ។ហើយលោកគ្រូពេទ្យបាននិយាយថា ចាំយកសាហ៊ុយថ្លៃព្យាបាលមកចូលបុណ្យសពវិញ។
សូមបញ្ជាក់ថា «មន្ទីរសំរាកព្យាបាលនិងសម្ភព សុខ ខេង»នេះ តែងតែមានរឿងជាច្រើនមកហើយ កន្លងមក។
ករណីនេះលោក សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង នៅថ្ងៃទី០៣.១១.២០២២នេះ ក្រុមការងារសារព័ត៌មានយើងមិនអាចសុំការបកស្រាយបំភ្លឺបានទេ ព្រោះខលមិនចូល។
រីឯលោក ហួត កល្យាណ ប្រធានការិយាល័យសុខាភិបាលប្រតិបត្តិស្រុកពារាំង តាមរយៈលេខទូរស័ព្ទ095827575តែមិនចូល។
ចំណែកលោក អ៊ុ សារិទ្ធ (ហៅពេទ្យស្រឺ)ប្រធានមន្ទីរពេទ្យបង្អែកស្រុកពារាំង និងជាម្ចាស់«មន្ទីរសំរាកព្យាបាលនិងសម្ភព សុខ ខេង»ក្រុមការងារសារព័ត៌មានយើងទូរស័ព្ទចូល0977778850 ,២ទៅ៣ដងសុំបទសម្ភាសន៍តែលោកមិនលើក។
ចំពោះលោកស្រីម្ចាស់«មន្ទីរសំរាកព្យាបាលនិងសម្ភព សុខ ខេង»លោកស្រីបាននិយាយថា ជនរងគ្រោះមានសភាពល្អធម្មតាទេ ទើបអោយទៅផ្ទះវិញ សង្ស័យពលឡានអីទេដឹង។
សារព័ត៌មានយើងខ្ញុំរង់ចាំបកស្រាយបំភ្លឺជូនវិញ រាល់អង្គភាពពាក់ព័ន្វទើងវិញរៀងរាល់ម៉ោងធ្វើការ ៕