បង្ក្រាបករណីលួចលេងល្បែងសុីសងខុសច្បាប់ (បញ្ជល់មាន់ភ្នាល់ដាក់ប្រាក់)
បង្ក្រាបករណីលួចលេងល្បែងសុីសងខុសច្បាប់ (បញ្ជល់មាន់ភ្នាល់ដាក់ប្រាក់)
ខេត្តកពង់ចាម ៖ ប្រតិបត្តិការនេះធ្វើឡើងកាលពី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចចំការគ ភូមិកោះគល់ ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
មនុស្ស ០៧នាក់ លួចលេងល្បែងសុីសងខុសច្បាប់ (បញ្ជល់មាន់ភ្នាល់ដាក់ប្រាក់) ត្រូវលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដឹកនាំកម្លាំងសមត្ថកិច្ចផ្ទាល់ ធ្វើការចុះបង្ក្រាប បន្ទាប់ពីមិនមានអ្នករាងចាល ។
បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាមលោក បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពី លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណី លួចលេងល្បែងសុីសងខុសច្បាប់ (បញ្ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចចំការគ ភូមិកោះគល់ ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ជាលទ្ធផលបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៧នាក់គឺ៖
១-ឈ្មោះ ខុម ឡាយ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិទួលស្រែ ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម
២-ឈ្មោះ ហ៊ុយ តេក ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ នៅភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម
៣- ឈ្មោះ នួន ម៉ឺន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ នៅភូមិថ្មី ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម
៤- ឈ្មោះ អ៊ុក វិបុល ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម
៥- ឈ្មោះ ហ៊ូ ប្រណី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាមខេត្តកំពង់ចាម
៦- ឈ្មោះ ទូច ចាន់ថុល ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ នៅភូមិកោះរការក្រៅ ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម
៧- ឈ្មោះ យឹម វ៉ា ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ នៅភូមិព្រែកទក់ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ដកហូតវត្ថុតាងរួមមាន÷
១-ប្រាក់រៀល ១៥០,០០០រៀល (ដប់ប្រាំម៉ឺនរៀល)
២-ទូរស័ព្ទដៃចំនួន០៥គ្រឿង
៣-ស្គុតរុំខ្នាយមាន់ចំនួន០២ដុំ
៤-ម៉ូតូចំនួន០៧ គ្រឿង(រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះរការ)
ជនសង្ស័យទាំង០៧នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី តាមបញ្ជាលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕