លោក សាន សុខសីហា អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបញ្ជាក់ថា ……
លោក សាន សុខសីហា អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបញ្ជាក់ថា ……
ភ្នំពេញៈ នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នំា២០២២នេះ លោក សាន សុខសីហា អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបញ្ជាក់ ថា ការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពទូទៅ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ គឺទទួលបាន ជោគជ័យដ៏ត្រចេះត្រចង់។
ក្នុងនាម អ្នកនាំពាក្យ ក៏ដូចជា ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ សូមគោរពថ្លែងអំណរ គុណដ៏ថ្លៃថ្លា ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំ ដែលទទួលបានជោគជ័យ ដ៏ត្រចះត្រចង់នេះ ដែលនេះគឺជាមហាកិត្តិយស សម្រាប់ប្រទេសកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់។
លោកបានបន្តថា ក្នុងនាមស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ សូមថ្លែងអំណរគុណ ដ់កងកម្លាំងគ្រប់លំដាប់ថ្នាក់ទាំងអស់ ក៏ដូចជា ប្រជាពលរដ្ឋ ដែលបានចូលរួមសហការ យ៉ាងល្អ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរយៈ ពេលដ៏មមាញឹកនេះ ហើយ ប្រជាពលរដ្ឋ បានចូលរួមគោរព និងស្តាប់តាមការណែនាំរបស់សមត្ថកិច្ចផងដែរ ដែលញុំាងឲ្យកិច្ចប្រជុំនេះ ទទួលបានភាពជោគជ័យ ល្អបំផុត និងមិនមានបាតុភាពអ្វីណាមួយ កើតឡើងនោះទេ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបញ្ជាក់ថា នៅក្នុងកិច្ចកិច្ចប្រជុំ កំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ គឺបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ គឺល្អបំផុត មិនមានអ្វីកើតឡើងនោះទេ៕