ស្ថិតក្នុង ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មានករណីទូកលៀស កំពុងតែច្រក(លៀស)ចេញពីទូក ដាក់ចូលទូកតូចរួចលើកឡើង ដាក់តាមម៉ូតូ
ស្ថិតក្នុង ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មានករណីទូកលៀស កំពុងតែច្រក(លៀស)ចេញពីទូក ដាក់ចូលទូកតូចរួចលើកឡើង ដាក់តាមម៉ូតូ
កំពង់ឆ្នំាង ៖ នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតក្នុង ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មានករណីទូកលៀស កំពុងតែច្រក(លៀស)ចេញពីទូក ដាក់ចូលទូកតូចរួចលើកឡើង ដាក់តាមម៉ូតូម្ដងពីរការុងៗ ជាប់និងប្រឡាយទៅវត្តកំពង់ព្រះ ជាប់ផ្លូវជាតិ៥២ រួចយកទៅគរទុក ដើម្បីលើកដាក់ឡាននៅពេលយប់ស្ងាត់ ។
ចំណែកឯអជ្ញាធរវិញហាក់ធ្វើមិនដឹង នូវពេលដែលអ្នកសារព័ត៌មានយើងខលទូរស័ព្ទសួរនាំអំពីបញ្ហាការដឹង(លៀស)យ៉ាងគគ្រឹកគគ្រែង ដែលផ្ទុយនឹងច្បាប់ហាមឃាត់ ធ្វើអោយប៉ះពាល់ស្រទាប់បាត និងជីវៈចំរុះយ៉ាធ្ងន់ធ្ងរ ធ្វើអោយពូជត្រីគ្រប់មុខវិនាសហិនហោច បន្តិចម្ដងៗ ចំណែកលោយនាយសង្កាត់បានត្រឹមតែប្រាប់ថា ហៅកម្លាំងមកសិន ជាក់ស្ដែងពុំឃើញមានកម្លាំងណាចុះមកធ្វើការឡើយ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឆ្នុកទ្រូ និងអ្នកសារព័ត៌មានយើងកំពុងងឿងឆ្ងល់ថា មានអ្វីមួយនៅពីក្រោយខ្នងក្រុមឈ្មួញទាំងនោះហើយមើលទៅ បានជាមន្ត្រីជំនាញធ្វើការដូចអូសឬស្សីបញ្ជ្រាស់ចុងអញ្ចឹង ឬក៏ជាឆ្នាំងបាយរបស់អស់លោកឬយ៉ាងណា ។
ប្រជាពលរដ្ឋស្នើសុំឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ ដែលជាគណៈនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោក ងិន ហ៊ិន ដែលជាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ មេត្តាជួយចាត់វិធានការអោយបានម៉ឹងម៉ាត់ ចុះបង្ក្រាបបទល្មើសទាំងនេះផង៕