បុរសម្នាក់ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូ ត្រូវរថយន្តមួយគ្រឿង បុកចំពីមុខពេញទំហឹង

បុរសម្នាក់ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូ ត្រូវរថយន្តមួយគ្រឿង បុកចំពីមុខពេញទំហឹង

ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ៦០៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

 មុនកេីតហេតុគេឃេីញបុរសរងគ្រោះខាងលើជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1K-6127 តាមបណ្ដោយផ្លូវលេខ៦០៨ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនល្មម ខណ:មកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាក Nissan Frontier ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AX-8904 បេីកបរដោយជនជាតិបរទេសម្នាក់ក្នុងទិសដៅបញ្ច្រាសគ្នាដោយប្រើល្បឿនយ៉ាងលឿន ហើយបានចូលមកគន្លងផ្លូវខាងម៉ូតូធ្វើឱ្យបុកគ្នាចំពីមុខពេញទំហឹងបណ្ដាលឱ្យរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ រីឯបុរសជាម្ចាស់ម៉ូតូបានរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ចុះមកដឹកយកទៅសង្គ្រោះអាយុជីវិតភ្លាមៗ ។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហយបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ 

អត្ថបទដែលជាប់ទាក់ទង