រឿងរ៉ាវ បែកធ្លាយ និងមានការចែកចាយបន្តជាច្រើន ពិធីករដ៏ល្បីឈ្មោះលោក ដេវីត និងតារាសម្ដែងស្រីអ្នកនាង គង់ ចាន់ស្រីមុំ ចេញមុខសុំទោសមហាជនជាសារធារណៈ

រឿងរ៉ាវ បែកធ្លាយ និងមានការចែកចាយបន្តជាច្រើន ពិធីករដ៏ល្បីឈ្មោះលោក ដេវីត និងតារាសម្ដែងស្រីអ្នកនាង គង់ ចាន់ស្រីមុំ ចេញមុខសុំទោសមហាជនជាសារធារណៈ

ភ្នំពេញ ៖ ទន្ទឹមនឹងនេះ មហាជនជាច្រើនបានសម្ដែងការខឹងសម្បា និងហួសចិត្តយ៉ាងខ្លាំង រហូតមានការថតចម្លងយកទៅចែកចាយបន្តនៅលើបណ្ដាញសង្គមនានាយ៉ាងផុសផុល ជាមួយមតិបង្ហាញការប្រតិកម្មដូចទឹកបាក់ទំនប់។ យ៉ាងណាមិញ ក្រោយរឿងរ៉ាវខាងលើ បែកធ្លាយ និងមានការចែកចាយបន្តជាច្រើន រួមទាំងដឹងថា ខ្លួនខុស ទើបនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ លោក ដេវីត និងអ្នកនាងគង់ ចាន់ស្រីមុំ បានចេញមុខសុំទោសមហាជនជាសារធារណៈ និងទទូចសុំឲ្យផ្ដល់ឱកាសដល់ទាំងពីរជាថ្មីម្ដងទៀត ដើម្បីជាការកែខ្លួនជាថ្មី។

ពិធីករដ៏ល្បីឈ្មោះលោក ដេវីត និងតារាសម្ដែងស្រីអ្នកនាង គង់ ចាន់ស្រីមុំ ចេញមុខសុំទោសមហាជនជាសារធារណៈ និងទទូចសុំឲ្យផ្ដល់ឱកាសជូនអ្នកទាំងពីរម្ដងទៀត ក្រោយបានឆាតតាមរយៈបណ្ដាញសង្គម Instagram ទៅកាន់ព្រះអង្គម្ចាស់ Abdul Mateen ព្រះរាជបុត្រារបស់ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រទេសព្រុយណេ ដារូសាឡឹម ដោយប្រើប្រាស់ភាសាលេងសើចជ្រុលជ្រួសមិនសមរម្យ។

សំណេរសុំទោសមហាជន លោក ដេវីត បានរៀបរាប់ថា «ខ្ញុំបាទ ពិតជាសូមទោសនូវរាល់ទង្វើគ្រប់យ៉ាងដែលបានកើតឡើង ដូចដែលអ្នកទាំងអស់គ្នាបានឃើញនៅក្នុងវីដីអូ។ ខ្ញុំបាទ ពិតជាសោកស្តាយណាស់ ដែលមានរឿងនេះកើតឡើង ហើយធ្វើអោយប៉ះពាល់ដល់អ្នកទាំងអស់គ្នាយ៉ាងធ្ងន់ធ្ងរ។ ដោយហេតុតែខ្ញុំបាទ លេងសើចជ្រុលជ្រួសលើសដែនកំណត់ ពុំបានគិតដិតដល់ ហើយក៏មិននឹកស្មានថា វីដេអូនេះ ត្រូវបានផុសជាសាធារណៈដែរ។ បន្ទាប់ពីបានបង្ហោះប្រមាណ១០នាទី ខ្ញុំបាទ បានភ្ញាក់រលឹកក៏លុបចោលភ្លាមៗ តែមិននឹកស្មានថា រឿងនេះបានធ្វើអោយបងប្អូនប្រតិកម្មយ៉ាងខ្លាំង។ នេះជាមេរៀនធំមួយសម្រាប់ខ្ញុំបាទ ហើយខ្ញុំបាទ ដឹងថា កំហុសនេះពិតជាមិនអាចលើកលែងអោយបាន តែសូមចិត្តបងប្អូនទាំងអស់យោគយល់ និងអនុគ្រោះ ព្រោះខ្ញុំបាទ ពុំដែលមានគំនិតមាក់ងា.យ បន្ទោសបន្ទាប ជាតិសាសន៍ ឬទៅលើបុគ្គលណាមួយឡើយ។ អាស្រ័យហេតុនេះ សង្ឃឹមថា បងប្អូនទាំងអស់គ្នា លើកលែងទោស និងផ្តល់ឱកាសអោយខ្ញុំបាទផងចុះ»។

ចំណែកឯអ្នកនា ងគង់ ចាន់ស្រីមុំ វិញ ក៏បានធ្វើការស៊ែរផុសលោកដេវីត ដោយភ្ជាប់ជាមួយសំណេរលើកឡើងថា «សុំទោស រាល់កំហុសគ្រប់យ៉ាងដែលពួកយើងលេងដោយអចេតនា និងមិនបានគិត សង្ឃឹមថាគ្រប់គ្នានឹងលើកលែង ហើយផ្តល់ឱកាសម្តងទៀត»។

លោក ដេវីត បានចេញមុខបកស្រាយថា ការលេងសើចនេះ មិនមានចេតនាប្រព្រឹត្តិឡើយ គឺកើតឡើងដោយអចេតនា។ ដើមហេតុដំបូងឡើយ គឺកើតឡើងដោយការថតលេងប៉ុណ្ណោះ ពេលនោះអ្នកនាង គង់ ចាន់ស្រីមុំ បានថតយកផុសលើបណ្ដាញសង្គមក្នុងន័យលេងសើច ដោយមិនបានគិតថា ប៉ះពាល់ធ្ងន់ធ្ងរឡើយ។ បន្ទាប់មកត្រឹមរយៈពេល១០នាទីប៉ុណ្ណោះ លោកក៏បានឆាតទៅអ្នកនាង គង់ ចាន់ស្រីមុំ ឲ្យលុបវីដេអូនោះចោល ព្រោះគិតថា វាអាចប៉ះពាល់ធ្ងន់ធ្ងរ។ លោកក៏បានទទួលស្គាល់កំហុសដ៏ធំមួយនេះថា វាពិតជាខុសខ្លាំងមែនទែន តែលោកគ្មានចេតនាឲ្យកើតរឿងនេះឡើយ។

ជាចុងក្រោយ ពិធីក៏ដ៏ល្បីឈ្មោះ លោក ដេវីត បានទទូចសុំឱកាសក្នុងការកែខ្លួនជាថ្មីពីសំណាក់មហាជន និងលើកម្រាមដៃ១០សុំទោស និងសុំព្រះរាជទានទោសដដែលៗរាល់កំហុសខុសឆ្គងទាំងឡាយ ដែលបានធ្វើឲ្យប៉ះពាល់ដល់ព្រះអង្គម្ចាស់ ជាពិសេសបងប្អូនមហាជនខ្មែរទាំងមូល ៕

អត្ថបទដែលជាប់ទាក់ទង