អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋរស់នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានប័ណ្ណសមធម៌ មិនទាន់ទទួលប្រាក់ឧបត្ថម្ភ ត្រូវផ្ដល់ព័ត៌មានមក ACU ជាបន្ទាន់

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋរស់នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានប័ណ្ណសមធម៌ មិនទាន់ទទួលប្រាក់ឧបត្ថម្ភ ត្រូវផ្ដល់ព័ត៌មានមក ACU ជាបន្ទាន់

ភ្នំពេញ ៖  យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ACU នាថ្ងៃទី១៦ វិច្ឆិកា ឆ្នំា២០២២នេះ បានឲ្យដឹងថា «អង្គភាពប្រឆាំងអំពើពុករលួយ សូមលើកទឹកចិត្តដល់សាធារណៈជន រស់នៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល ដែលមានប័ណ្ណសមធម៌ ហើយមិនទាន់បានទទួលប្រាក់ឧបត្ថម្ភ សូមផ្ដល់ព័ត៌មានមកអង្គភាពប្រឆាំងអំពើពុករលួយជាបន្ទាន់» ។

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានលើកឡើងថា ពិតជាបានទទួលជនសង្ស័យឈ្មោះ សុខ សុផា ភេទប្រុស អាយុ ៤៥ឆ្នាំ ស្មៀនសង្កាត់តាខៅ្ម ពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដូចការចុះផ្សាយរបស់សារព័ត៌មាននានា ។

ជនសង្ស័យឈ្មោះ សុខ សុផា ត្រូវបាន អ.ប.ព. ធ្វើការឃាត់ខ្លួន នាវេលាម៉ោង ១៧និង០០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងការមិនបើកប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុង អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។

ACU ធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការដឹកនាំស្រាវជ្រាវរបស់ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម ដោយសហការជាមួយលោកអភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្តាល លោកអភិបាល នៃគណៈអភិបាលក្រុងតាខៅ្ម និងលោកចៅសង្កាត់ តាខៅ្ម រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ ។

កម្លាំងសមត្ថកិច្ចជំនាញ បានបញ្ជូនខ្លួនលោក សុខ សុផា អតីតស្មៀនសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU)ហើយបន្ទាប់ពីមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយកម្លាំងនគរបាលខេត្តកណ្ដាល ចុះឃាត់ខ្លួនពាក់ ព័ន្ធករណីកិបកេងប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ-១៩ ។

សូមជម្រាបថា លោក សុខ សុផា មានតួនាទីជាស្មៀនសាលាសង្កាត់តាខ្មៅ កាលពីព្រលប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយកម្លាំងរដ្ឋបាលខេត្តកណ្តាលកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងកម្លាំងនគរបាលក្រុងតាខ្មៅចុះចាប់ឃាត់ខ្លួន ករណីស៊ីដាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ-១៩ ជាង៦០លានរៀល។

សមត្ថកិច្ចបានបញ្ជាក់ថា ស្មៀនសង្កាត់តាខ្មៅ បានធ្វើការមិនប្រក្រតីទៅលើបណ្ណចំនួន១៨ ដែលលួចដកហូតប្រាក់សម្រាប់ការចាយវាយខ្លួនឯង ដែលកិច្ចការនេះប្រជាពលរដ្ឋបា នប្ដឹងទៅក្រសួងសង្គមកិច្ច ហើយលោក ឈួរ សុបញ្ញា ក៏បានចុះមកអង្កេត និងរកឃើញថា លោកស្មៀនពិតជាបានប្រព្រឹត្តកំហុសពិតមែន។

លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គ នាយកមូលនិធិជាតិជំនួយសង្គម បានបង្គាប់ឱ្យកម្លាំងសមត្ថកិច្ចឃាត់ខ្លួនលោក ស្មៀនសង្កាត់តាខ្មៅភ្លាមៗ និងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវិធី ហើយសម្រេច លោកស្មៀនត្រូ វបានបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយតែម្តង៕

អត្ថបទដែលជាប់ទាក់ទង