មន្ត្រីអភិរក្សសត្វព្រៃម្នាក់ ស្ថិតក្នុងចំណោមមនុស្សចំនួន ៧ នាក់ ត្រូវបានរដ្ឋអាជ្ញាសហព័ន្ធអាមេរិកចោទប្រកាន់ ពីបទ រត់ពន្ធសត្វស្វា កន្ទុយវែងជិតផុតពូជ

មន្ត្រីអភិរក្សសត្វព្រៃម្នាក់ ស្ថិតក្នុងចំណោមមនុស្សចំនួន ៧ នាក់ ត្រូវបានរដ្ឋអាជ្ញាសហព័ន្ធអាមេរិកចោទប្រកាន់ ពីបទ រត់ពន្ធសត្វស្វា កន្ទុយវែងជិតផុតពូជ

អាមេរិក ៖  លោក មាសផល គ្រី (Masphal Kry) នាយករងផ្នែកសត្វព្រៃ និងជីវចម្រុះនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធម្សិលមិញនេះ នៅអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy ក្នុងទីក្រុង New York។

ពូជស្វាកន្ទុយវែង ដែលពេលខ្លះត្រូវគេហៅថាស្វាស៊ីក្តាម ជាប្រភេទសត្វជិតផុតពូជដែលត្រូវបានការពារដោយច្បាប់ពាណិជ្ជកម្មអន្តរជាតិ និងតម្រូវឱ្យមានការអនុញ្ញាតពិសេសសម្រាប់នាំប្រភេទស្វានេះទៅអាមេរិក។

លោក រួមទាំងសហការីម្នាក់នៅក្នុងភ្នាក់ងារអភិរក្សសត្វព្រៃ និងមនុស្ស ៦នាកទៀតដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនមួយមានមូលដ្ឋាននៅហុងកុង បានចូលរួមក្នុងការបង្កាត់ពូជសត្វកន្ទុយវែងសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ និងសិក្សា ដោយធ្វើការផ្គត់ផ្គង់វាទៅឱ្យមន្ទីរពិសេធន៍នៅក្នុងរដ្ឋ Florida និង Texas។ ប៉ុន្តែក្រុមលោកត្រូវបានចោទប្រកាន់ពីបទទិញស្វាកន្ទុយវែងព្រៃដោយខុសច្បាប់ សម្រាប់ធ្វើអាជីវកម្ម នៅពេលពួកគេខ្វះការផ្គត់ផ្គង់ពីប្រតិបត្តិការបង្កាត់ពូជ។

មន្ត្រីអាមេរិកម្នាក់និយាយដោយមិនបញ្ចេញឈ្មោះថា លោក មាសផល គ្រី វ័យ ៤៦ឆ្នាំ ត្រូវបានចាប់ខ្លួនពេលកំពុងធ្វើដំណើរទៅកាន់តំបន់ Panama ដើម្បីចូលរួមកិច្ចប្រជុំអន្តរជាតិស្តីពីការគ្រប់គ្រងពាណិជ្ជកម្មលើប្រភេទសត្វជិតផុតពូជ។

លោក Juan Antonio Gonzalez មេធាវីអាមេរិកប្រចាំតំបន់ភាគខាងត្បូងរដ្ឋ Florida បាននិយាយថា «សត្វស្វានេះត្រូវបានទទួលស្គាល់ជាសត្វជិតផុតពូជដោយសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ។ ការយកពួកវាដោយខុសច្បាប់ពីទីជម្រកទៅមន្ទីរពិសោធន៍ជារឿងដែលយើងត្រូវបញ្ឈប់។ ភាពលោភលន់មិនគួរកើនឡើង មុនការអភិរក្សប្រកបដោយទំនួលខុសត្រូវទេ»៕

 (យោងតាមប្រភព៖ US News)

អត្ថបទដែលជាប់ទាក់ទង