បុរសម្នាក់ រងរបួសជើងធ្ងន់ ជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តមួយគ្រឿងបើកគេចជង្ហុក រួចជ្រុលទៅបុកម៉ូតូ នៅបាត់ដំបង
បុរសម្នាក់ រងរបួសជើងធ្ងន់ ជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តមួយគ្រឿងបើកគេចជង្ហុក រួចជ្រុលទៅបុកម៉ូតូ នៅបាត់ដំបង
ខេត្តបាត់ដំបង ៖ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។
នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកឃ្លីច(click)ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1AE-1465បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើភ្លាមនោះក៏ស្រាប់តែមានរថយន្តGS. 300 ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2BB-2577 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើត ទៅលិចនិងបានបួងចង្កូតគេចផ្លូវជង្ហុកសំបុកមាន់ ក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលឱ្យអ្នកបើកបរម៉ូតូដួលបោករងរបួសជើងធ្ងន់ធ្ងរ ចំណែកម៉ូតូនិងរថយន្តខូចខាតផងដែរ។
សមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យស្នងការខេត្ត ៕