ប្អូនប្រុសទាំង២នាក់ គាត់កើតទុក្ខមិនសុខចិត្ត ដោយអ្នកបើកបររថយន្តមួយគ្រឿង ចោទប្រកាន់ថា ជិះម៉ូតូយកដុំឥដ្ឋ២ដុំគប់រថយន្ត

ប្អូនប្រុសទាំង២នាក់ គាត់កើតទុក្ខមិនសុខចិត្ត ដោយអ្នកបើកបររថយន្តមួយគ្រឿង ចោទប្រកាន់ថា ជិះម៉ូតូយកដុំឥដ្ឋ២ដុំគប់រថយន្ត ខឹងបើករថយន្តលឿនតាមពីក្រោយបុកពេញទំហឹង បណ្ដាលឲ្យជនរងទាំង២នាក់ដួលធ្លាក់ពីលើដងផ្លូវ ដោយមិនដឹងមូលហេតុ 

ប៉ៃលិន ៖ បើតាមសម្តី របស់ ប្អូន យន់ ប្រុស ភេទប្រុស ដែលកំពុងសម្រាកព្យាបាលនៅពេទ្យឯកជន ក្រុងបាត់ដំបង, កាលពីថ្ងៃទី១៩ខែ១១ឆ្នាំ២០២២នៅពេទ្យឯកជនក្រុងបាត់ដំបង។ ប្អូនប្រុសទាំងពីរនាក់គាត់កើតទុក្ខមិនសុខចិត្ត ដោយអ្នកបើកបររថយន្ត ម៉ាកFordចោទប្រកាន់ថា ជិះម៉ូតូយកដុំឥដ្ឋ២ដុំគប់រថយន្ត ខឹងបើករថយន្តលឿនតាមពីក្រោយបុកពេញទំហឹងបណ្ដាលឲ្យជនរងទាំងពីរនាក់ដួលធ្លាក់ពីលើដងផ្លូវ ដោយមិនដឹងមូលហេតុ  កាលពីរាត្រីម៉ោង១និង ១០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចខាងកើតហេតុ ប៉ុស្តិ៍ទូរសព្ធ ០១៦ លើដងផ្លូវជាតិលេខ៥៧.ក្នុងភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

បើតាមជនរងគ្រោះ យន់ ប្រុស បានប្រាប់បន្តថា- ខ្លួនកំពុងទទួលរងភាពអយុត្តិធម៌យ៉ាងខ្លាំងពីសំណាក់អ្នកបើកបររថយន្ត Ford បានដាក់ពាក្យបណ្តឹងទៅអធិការស្រុកសាលាក្រៅពីបទ ថា យកដុំឥដ្ឋ២ដុំគប់ទៅលើរថយន្តរបស់គេ រួចថាបានជិះម៉ូតូគេចខ្លួនតាមដងផ្លូវ និងបណ្តាលឱ្យ អ្នករថយន្តខឹងបើកទៅបុកពេញទំហឹងបណ្ដាលឲ្យបែកតែម្ដង,ករណីនេះវាមិនមែនជារឿងពិតនោះទេ ។   (តាមវីដេអូ យន់ ប្រុសជាអ្នកបើកម៉ូតូ)ម៉ាកហង់ដាទ្រីមពណ៍ក្រហម ពាក់ស្លាកលេខប៉ៃលិន1C-5782,អ្នកបើកម៉ូតូ ឈ្មោះ យន់ ប្រុស ភេទប្រុសអាយុ២៣ ឆ្នាំ មានទីលំនៅភូមិវត្ត សង្កាត់ប៉ៃលិន.ក្រុងប៉ៃលិន(រងគ្រោះបាក់ជើងឆ្វេងនិងក្បាល)(កំពុងសម្រាកព្យាបាលនៅពេទ្យឯកជនក្រុងបាត់ដំបង។

អ្នករួមដំណើរឈ្មោះ យន់ ពេងឡង ភេទប្រុសអាយុ២២ឆ្នាំមុខរបរស៉ីឈ្នួលផ្សារដែ

កឲ្យពូ,នៅភូមិប៉ាហ៉ីក្បូង,សង្កាត់ប៉ៃលិន  ក្រុងប៉ៃលិន។ (រងរបួសធ្ងន់សល់តែដង្ហើមចង្រិតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។បើតាមប្អូនស្រីម្នាក់ឈ្មោះ វិចិត្រ ផល្លា ជាភរិយាជនរងគ្រោះលោកយន់ ប្រុស ដែលមានទីលំនៅភូមិវត្ត សង្កាត់ប៉ៃលិន ខេត្តប៉ៃលិនបានឱ្យថា ប្តីរបស់ប្អូន ស្រីបានសុំទៅដើរលេង និងផឹកស៊ីជាមួយ មិត្តភ័ក្ដិនៅខាងក្រៅផ្ទះតែមិនបានយកដុំឥដ្ឋទៅគប់រថយន្តរបស់គេទេ ព្រោះប្អូនស្រីដឹងពីអត្តចរិតប្តីគាត់ច្បាស់ ដូចនេះ ប្អូនស្រីស្នើសុំដល់អាជ្ញាធរ មានសមត្ថកិច្ច ជួយរកភាពយុត្តិធម៌ជូនគ្រួសារគាត់និងប្អូនប្រុសម្នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបងរងរបួសធ្ងន់ខ្លាំង ។ បើតាមការឲ្យដឹងពីលោក មាឃ សារ៉ន អធិការស្រុកសាលាក្រៅ ករណីនេះលោកបានសន្និដ្ឋានថា ជាករណីគ្រោះថ្នាក់ចរាចរណ៍ តែក្រោយមកលោកក៏បានអោយដឹងថា មិនមែនជាគ្រោះថ្នាក់ចរចរណ៍ទេគឺរឿងក្មេងទំនើង ។ដូចនេះលោកក៏បានបញ្ជូនសំណុំរឿងនេះទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ព្រោះខាងលោកមានគ្នាតិច និងមានសំណុំរឿងច្រើន ៕

អត្ថបទដែលជាប់ទាក់ទង