បង្ក្រាបករណីសញ្ចារកម្ម ប្រព្រឹត្តនៅចំណុចហាងខារ៉ាអូខេយីហោ ម្លប់ស្បូវ KTV ស្ថិតក្នុងភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

បង្ក្រាបករណីសញ្ចារកម្ម ប្រព្រឹត្តនៅចំណុចហាងខារ៉ាអូខេយីហោ ម្លប់ស្បូវ KTV ស្ថិតក្នុងភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២២ បង្ក្រាបករណីសញ្ចារកម្ម ប្រព្រឹត្តនៅចំណុចហាងខារ៉ាអូខេយីហោ ម្លប់ស្បូវ KTV ស្ថិតក្នុងភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សមត្ថកិច្ចបាននាំខ្លួនឈ្មោះ ឆន ធី ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ នៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជាមេការ និងនារីរកស៊ីផ្លូវភេទ០២នាក់ (អនីតិជន០១ នាក់) មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើសាកសួរតាមនីតិវិធី។

ក្រោយពីសាកសួរ និងដោយមានការចូលរួមនីតិវិធីពីសំណាក់ភ្នាក់ងារសង្គមកិច្ចអមនឹងជនរងគ្រោះជាអនីតិជន ដោយមានបញ្ជាពីលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ចយើងបានឃាត់ខ្លួនឈ្មោះ ឆន ធី ពីបទ សញ្ចារកម្ម ប្រព្រឹត្តនៅចំណុចហាងខារ៉ាអូខេយីហោ ម្លប់ស្បូវ KTV ស្ថិតក្នុងភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី២១/១១/២០២២ វេលាម៉ោង១៨:៣០នាទី ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

វត្ថុតាងដកហូតបាន គឺមានស្រោមអនាម័យប្រើប្រាស់រួចចំនួន០៥ និងមិនទាន់ប្រើចំនួម០៦ស្រោម។

ចំពោះជនរងគ្រោះជាអនីតិជន សមត្ថកិច្ចយើងបានប្រគល់ជូនអង្គការមេត្រីអន្តរជាតិតាមរយៈមន្ទីរសង្គមកិច្ច ហើយអង្គការនេះក៏បានប្រគល់ជនរងគ្រោះជូនក្រុមគ្រួសារវិញដែរ។

សញ្ចារកម្ម, បទសញ្ចារកម្ម

សញ្ចារកម្ម គឺជាអំពើ ៖

១-ទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុពីអំពើពេស្យាចាររបស់អ្នកដទៃ ។

២-ជួយ ឬការពារអំពើពេស្យាចាររបស់អ្នកដទៃ ឬរៀបចំតាមគ្រប់មធ្យោបាយនូវសកម្មភាពពេស្យាចារ ។

៣-ជ្រើសរើស ពង្រត់ ឬអូសទាញបុគ្គលណាមួយឱ្យធ្វើអំពើពេស្យាចារ ។

៤-ធ្វើការគាបសង្កត់លើបុគ្គលណាមួយ ដើម្បីឱ្យបុគ្គលនោះធ្វើពេស្យាចារ ។

សញ្ចារកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ៥ (ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ៕

អត្ថបទដែលជាប់ទាក់ទង