ចាប់មេខ្លោង ជួលមនុស្សឱ្យមកកាប់ព្រៃឈើ ក្នុងដែនបរិស្ថានតំបន់ប្រើប្រាស់ច្រើនយ៉ាង ភ្នំនាងកង្រី និងភ្នំទូកមាស ឋិតនៅចំណុចខាងលិចភ្នំត្រុម ក្នុងភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែងអស់ប្រាំហិកតា (ករណីនេះ មានស្ត្រីបីនាក់ជាមេខ្លោង)

ចាប់មេខ្លោង ជួលមនុស្សឱ្យមកកាប់ព្រៃឈើ ក្នុងដែនបរិស្ថានតំបន់ប្រើប្រាស់ច្រើនយ៉ាង ភ្នំនាងកង្រី និងភ្នំទូកមាស ឋិតនៅចំណុចខាងលិចភ្នំត្រុម ក្នុងភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែងអស់ប្រាំហិកតា (ករណីនេះ មានស្ត្រីបីនាក់ជាមេខ្លោង)


កំពង់ឆ្នាំង៖ មន្ត្រីបរិស្ថានខេត្តដែលគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាងភ្នំកង្រីនិងភ្នំទូកមាស ក្នុងស្រុកកំពង់លែង កាលពីល្ងាចថ្ងៃទី២២ខែវិច្ឆិកាបានឱ្យដឹងថា កាលពីថ្ងៃទី២១ខែវិច្ឆិកា សមត្ថកិច្ចចម្រុះស្រុកកំពង់លែងបានសហការជាមួយមន្ត្រីបរិស្ថានចុះឃាត់ខ្លួនស្ត្រីមួយក្រុមមានគ្នីគ្នាជាង១០នាក់ក្នុងនោះមានស្ត្រីបីនាក់ជាមេខ្លោងដែលបានលួចទន្ទ្រានកាប់ព្រៃឈើក្នុងដែនបរិស្ថានតំបន់ប្រើប្រាស់ច្រើនយ៉ាង ភ្នំនាងកង្រី និងភ្នំទូកមាស ឋិតនៅចំណុចខាងលិចភ្នំត្រុម ក្នុងភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែងអស់ប្រាំហិកតា ក្នុងនោះ១,៥០ហិកតាជាដីបរិស្ថាន និង៣,៥០ហិកតាជាដីគម្របព្រៃគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ។សកម្មភាពទន្រ្ទាននេះដើម្បីយកធ្វើ ជាកម្មសិទ្ធ។


ករណីនេះ មានស្ត្រីបីនាក់ជាមេខ្លោង។ ក្នុងនោះមាន៖១. ឈ្មោះ យឿង ផល្លី , ២. យឿន រឿន និង ៣. យឿន សារ៉ាត់។ ពួកគេបានជួលប្រជាពលរដ្ឋជាង២០នាក់ក្នុងម្នាក់ថ្លៃឈ្នួលបីម៉ឺនរៀលឱ្យចូលមកទន្ទ្រានកាប់ព្រៃនៅចំណុចខាង លើចាប់តាំងពីថ្ងៃទី១១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា អស់ព្រៃចំនួនប្រាំហិកតា។ករណីនេះសមត្ថកិច្ចជំនាញបានធ្វើកិច្ចសន្យា និងកត់ត្រាអត្តសញ្ញាណច្បាស់លាស់បញ្ឈប់សកម្មភាពដើម្បីចាត់វិធានការបន្ត ។
លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកបានឱ្យមន្ត្រីជំនាញធ្វើកិច្ចសន្យាលើកទីមួយឱ្យបញ្ឈប់សកម្មភាពចូលកាប់ទន្ទ្រានព្រៃឈើបរិស្ថាន និងគម្របព្រៃឈើរបស់រដ្ឋ ។ បើនៅតែមិនរាងចាលទេនោះ នឹងចាត់វិធានការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង