មុខសញ្ញាប្រើប្រាស់រក្សាទុក និងជួញដូរថ្នាំញៀនម្នាក់ ត្រូវបាននគរបាលស្រុកវាលវែង ចាប់ខ្លួន
មុខសញ្ញាប្រើប្រាស់រក្សាទុក និងជួញដូរថ្នាំញៀនម្នាក់ ត្រូវបាននគរបាលស្រុកវាលវែង ចាប់ខ្លួន
ពោធិ៍សាត់៖ ប្រតិបត្តិការនេះ បានធ្វើឡើង នៅ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចចំការដំឡូងមី ក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ មុខសញ្ញាប្រើប្រាស់រក្សាទុក និងជួញដូរថ្នាំញៀនម្នាក់ ត្រូវបាននគរបាលស្រុកវាលវែង ចាប់ខ្លួន រួមជាមួយនឹងវត្ថុតាងថ្នាំញៀនចំនួន ៨២កញ្ចប់តូចធំ និងថ្នាំគ្រាប់ប្រភេទ WY ចំនួន ៣គ្រាប់។
ជនសង្ស័យឈ្មោះ ឈិន លីហៀង ហៅ ខុង ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្ន ក្នុងភូមិឃុំខាងលើ ទីលំនៅពិតប្រាកដ រស់នៅក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
ជនសង្ស័យនេះ គឺជាមុខសញ្ញា ប្រើប្រាស់ចែកចាយជួញដូរថ្នាំញៀនដ៏សកម្ម ដែលសមត្ថកិច្ចតាមប្រមាញ់យូរណាស់មកហើយ ទើបចាប់បាននៅពេលនេះ។ ក្នុងនោះ ឆែកឆេដកហូតបានសារធាតុញៀនចំនួន ៨២ កញ្ចប់តូចធំ និងថ្នាំគ្រាប់ពណ៌ក្រហមប្រភេទ WY ចំនួន ៣គ្រាប់ ទូរសព្ទដៃចំនួន ២ គ្រឿង នឹងលុយចំនួន ២ម៉ឺនរៀលផងដែរ។ ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីចាត់ការតាមច្បាប់៕