អ្នកសារព័ត៌មានចំនួន៣នាក់ ចាប់ឃុំខ្លួនក្រោមឥទ្ធិពលព្រះរាជអាជ្ញាខេត្តព្រះវិហារ តាមពាក្យបណ្តឹងក្រុមឧក្រិដ្ឋជនបំផ្លាញព្រៃឈើល្មើសច្បាប់

អ្នកសារព័ត៌មានចំនួន៣នាក់ ចាប់ឃុំខ្លួនក្រោមឥទ្ធិពលព្រះរាជអាជ្ញាខេត្តព្រះវិហារ តាមពាក្យបណ្តឹងក្រុមឧក្រិដ្ឋជនបំផ្លាញព្រៃឈើល្មើសច្បាប់ ក្នុងតំបន់ព្រៃឡង់ភូមិសាស្ត្រន៍ខេត្តចំនួន៤ គឺខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង

ខេត្តព្រះវិហារ ៖ ប្រភពព័ត៌មានពីនគរបាលព្រហ្មទណ្ឌបានបញ្ជាក់ថា ក្រុមអ្នកសារព័ត៌មានចំនួន៤នាក់ បានទារប្រាក់ពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច PNT ដែលមានទីតាំងក្នុងស្រុករវៀង ខេត្តព្រះវិហារ ក្រោយពីអ្នកសារព័ត៌មានថតបានរូបសកម្មភាពដឹកជញ្ជូនឈើចូលក្រុមហ៊ុន ។ លោកបានបន្តទៀតថា មានតំណាងក្រុមហ៊ុនចូលទៅចរចាតម្លៃ ទើបឈានដល់ការចាប់ខ្លួននៅក្នុងបន្ទប់ខារ៉ាអូខេមួយកន្លែង នៅក្រុងព្រះវិហារ នាយប់ថ្ងៃទី២១ ខែវិច្ឆិកា ២០២២ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា ។
ដោយឡែក អ្នកសារព័ត៌ម្នាក់ ក្នុងចំណោមអ្នកសារព័ត៌មាន៣រូបដែលត្រូវចាប់ខ្លួន លោក មុំ វិបុល អ្នករាយការណ៍ព័ត៌មានអោយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ប្រចាំតំបន់ភូមិភាគឥសាន បានប្រាប់សារព័ត៌មាននៅតុលាការថា លោកព្រមទាំងសហការីពុំបានទៅជំរិតទារប្រាក់ដូចការចោទប្រកាន់របស់ព្រះរាជអាជ្ញានោះទេ គឺក្រុមអ្នកសារព័ត៌មានបានទៅអង្កេតព័ត៌មានអំពីសកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ ដែលក្រុមឧក្រិដ្ឋជនបានដឹកជញ្ជូនមកពីតំបន់ព្រៃឡង់ចូលមកទីតាំងបរិវេណក្រុមហ៊ុន PNT ដែលមានទីតាំងភូមិសាស្ត្រ ស្រុករវៀង ខេត្តព្រះវិហារ កាលពីកំឡុងខែវិច្ឆិកា ២០២២ ។


បន្ទាប់មក ក៏មានឈ្មោះ សុខ ណាក់ ជាអ្នកសារព័ត៌មាន (ធ្លាប់ជាប់ពន្ធនាគារ) បច្ចុប្បន្ន នៅខេត្តកំពង់ធំ ប្រើអោយឈ្មោះ ជីវ៉ា ជាអ្នកសារព័ត៌មាននៅស្រុករវៀង ខេត្តព្រះវិហារ បានទូរស័ព្ទមកណាត់ទៅកន្លែងផឹកស៊ីជាបន្តបន្ទាប់ចំនួន៣ទីតាំង ចុងក្រោយក៏ឃើញមានកម្លាំងនគរបាលព្រហ្មទណ្ឌ និងព្រះរាជអាជ្ញារងលោក សំ គឹមឡេង និងក្រឡាបញ្ជីម្នាក់មិនស្គាល់ឈ្មោះ ចូលទៅដល់បន្ទប់ខារ៉ាអូឃេ ហើយបានសួរទៅឈ្មោះ ជីវ៉ា ថា លុយនៅឯណា ឈ្មោះ ជីវ៉ាឆ្លើយថា លុយនៅជាមួយខ្ញុំឯណេះ ខ្ញុំបានព្យាយាមអោយគាត់ តែគាត់មិនព្រមយក។

ថ្វីត្បិតយ៉ាងនេះក្តី ក៏ព្រះរាជអាជ្ញានៅតែបង្គាប់អោយនគរបាលព្រហ្មទណ្ឌវាយខ្នោះនាំខ្លួនបង្ខំចម្លើយព្រមទាំងរឹបអូស ទូរស័ព្ទដៃ ដែលពោរពេញទៅដោយឯកសារបទល្មើសព្រៃឈើ សកម្មភាពរបស់ក្រុមហ៊ុន PNT ។ តុលាការខេត្តព្រះវិហាបានសម្រេចឃុំខ្លួនអ្នកសារព័ត៌មានទាំង៣នាក់នេះ នៅពន្ធនាគារខេត្តព្រះវិហារ កាលពីល្ងាចថ្ងៃទី២៣ វិច្ឆិកា ២០២២ ។
រឿងឈើល្មើសច្បាប់ បើមន្ត្រីជំនាញស៊ីត្របាក់លុយអត់បញ្ហាទេ…ប៉ុន្តែបើកអ្នកកាសែតហ៊ានស៊ី ប្រាកដជាជាប់អន្ទាក់មិនខាន… ហេ! ហេ! ៕

អត្ថបទដែលជាប់ទាក់ទង