បង្រ្កាបបានឈេីជាច្រេីនកំណាត់ ដែលក្រុមឈ្មួញលួចលាក់ទុក នៅក្នុងដីចម្ការដូងមួយកន្លែង នៅកំពង់ស្ពឺ

បង្រ្កាបបានឈេីជាច្រេីនកំណាត់ ដែលក្រុមឈ្មួញលួចលាក់ទុក នៅក្នុងដីចម្ការដូងមួយកន្លែង នៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ កាលពី រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នំា២០២២ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ធកិច្ច បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបបានឈេីជាច្រេីនកំណាត់ដែលក្រុមឈ្មួញលួចលាក់ទុកនៅក្នុងដីចម្ការដូងមួយកន្លែង នៅស្រុកភ្នំស្រួច។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ធកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានស្រាវជ្រាវរកឃេីញគំនរឈេី០១កន្លែង ដែលឈ្មួញលាក់ទុកនៅក្នុងដីចម្ការដាំដូង ស្ថិតក្នុងភូមិត្រពាំងប្រិយ៍ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។ ឈេីដែលរកឃេីញជាប្រភេទឈេីសុក្រំមានចំនួន ១៨ដុំ ម្ចាស់ឈេីអញ្ញត្តជន សមត្ថកិច្ចបន្ដស្រាវជ្រាវរកមេក្លោង និងអ្នកទទួលខុសត្រូវ ។
ក្នុងប្រតិបត្តិការនោះ ដោយអនុវត្ដតាមបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ប៊ុត ចាន់តារា ស្នងការរង និងលោកវរសេនីយ៍ឯក ហេង សំរេច នាយការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច ។
វត្ថុតាងដកហូតរួមមាន ៖ ឈេីសុក្រំចំនួន ១៨ដុំ មិនទាន់វាស់វែងត្រូវបានដឹកជញ្ជូនយកមករក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការបរិស្ថានចំបក់ ក្នុងឧទ្យានជាតិ ព្រះកុសុមៈ គីរីរម្យ ដេីម្បីបន្តនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង