ចាប់ខ្លួនជនត្រូវចោទម្នាក់ ករណីគ្រឿងញៀន នៅបាត់ដំបង
ចាប់ខ្លួនជនត្រូវចោទម្នាក់ ករណីគ្រឿងញៀន នៅបាត់ដំបង
ខេត្តបាត់ដំបង ៖ នេះបេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ជនត្រូវចោទម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលស្រុកបាណន់ អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន រួមបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបាត់ដំបង ដេីម្បីចាត់ការតាមច្បាប់។
មុនពេលឃាត់ខ្លួនជនត្រូវចោទនេះ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ កាលពីរសៀលថ្ងៃទី២៤ខែ វិច្ឆិកាម្សិលមិញនេះ បានដឹកនាំកម្លាំងចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួនលេខ ៤២៥ ចុះថ្ងៃទី២១ខែ មិថុនា ឆ្នាំ ២០២២ របស់លោក ជុំ សង្វា ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង ដោយបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួន ជនត្រូវចោទឈ្មោះសុង ម៉េងហ៊ត ហៅតាក់ ភេទប្រុសអាយុ ៣២ឆ្នាំ ទីលំនៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តនៅចំនុចភូមិថ្មី ឃុំកន្ទឺ១ស្រុកបាណន់ ខេត្តបាត់ដំបងកាលពីថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ ២០២២ ។
ជនត្រូវចោទនេះ ត្រូវចាប់ខ្លួនបាននៅចំណុចទួលអណ្តែត ភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង (នៅនឹងផ្ទះសាមុីខ្លួន) ហេីយពេលនេះសមត្ថកិច្ចកំពុងកសាងឯកសារដើម្បីបញ្ជូនមកកាន់ការិយាល័យជំនាញបន្តនីតិវិធី៕