សម្តេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភា ឡាវ
សម្តេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភា ឡាវ
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក សៃស៊ុមផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ។
សូមបញ្ជាក់ថា លោក សៃស៊ុមផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ បានដឹកនាំគណៈប្រតិភូទស្សនកិច្ចនៅកម្ពុជា និងចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ រៀបចំដោយរដ្ឋសភាកម្ពុជា ដែលទើបនឹងបិទបញ្ចប់កាលពីថ្ងៃទី២៤ ខែវិច្ឆិកា៕