បុរសម្នាក់ ក្នុងចំណោមគ្នីគ្នា ០៣នាក់ ត្រូវម៉ូតូបុកស្លាប់ បន្ទាប់ពីដេីរមកពីមេីលការប្រគំតន្ត្រី
បុរសម្នាក់ ក្នុងចំណោមគ្នីគ្នា ០៣នាក់ ត្រូវម៉ូតូបុកស្លាប់ បន្ទាប់ពីដេីរមកពីមេីលការប្រគំតន្ត្រី
ភ្នំពេញ ៖ កាលពី ថ្ងៃទី២៦ ខែវិច្ចិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៤ ក្នុងភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បុរសរងគ្រោះ(ស្លាប់) មានឈ្មោះ គីម ស្រស់ អាយុ៣៥ឆ្នាំ មុខរបរជាងសំណង់ មានស្រុកកំណើតនៅខេត្តកំពង់ចាម ។ ក្នុងចំណោមគ្នីគ្នា០៣នាក់នេះ បានប្រាប់ឱ្យដឹងថា បុរសរងគ្រោះ(ស្លាប់)ទេីបតែមកពីខេត្តកំពង់ចាម ដេីម្បីធ្វេីការនៅក្នុងការដ្ឋានសំណង់មួយកន្លែងរនិងស្នាក់នៅបានប្រមាណជាង៨ថ្ងៃតែប៉ុណ្ណោះ។ នៅមុនកេីតហេតុពួកគេទាំង០៣បាននាំគ្នាទៅមេីលការប្រគំតន្ត្រីនៅរង្វង់មូលកួរស្រូវមានចម្ងាយប្រមាណជាង៣គីឡូម៉ែត្រពីការដ្ឋាន។
លុះដល់វេលាម៉ោងប្រមាណជាង១២ យប់ពួកគេបាននាំគ្នាដេីរត្រឡប់មកការដ្ឋានវិញ ។ ខណៈដែលពួកគេដេីរមកដល់ចំណុចកេីតហេតុ ក៏ស្រាប់តែមានយុវជន៤នាក់ជិះម៉ូតូចំនួន២គ្រឿងក្នុងនោះមានម៉ាក Honda Click និងមួយគ្រឿងទៀតម៉ាក Honda Dream សេ៊រីឆ្នាំ២០១៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បេីកបរក្នុងល្បឿនលឿនបានជិះមកបុកបុរសម្នាក់ដេីរនៅលេីចិញ្ចើមផ្លូវពេញទំហឹងបណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ និងម៉ូតូម៉ាក Honda Click ជិះមកបុកបុរសម្នាក់ទៀតចំពីក្រោយបណ្តាលឲ្យរងរបួសស្រាល។ រីឯម៉ូតូបានខ្ទាតធ្លាក់ចូលទៅខាងក្នុងគុម្ពោតព្រៃរងការខូចខាត ។ ស្របពេលភ្លាមៗនោះភាគីយុវជនបង្កហេតុទាំង៤នាក់បាននាំគ្នារត់ទៅលេីកម៉ូតូយកឡេីងមកខាងលេីហេីយនាំគ្នាជិះរត់គេចខ្លួនចេញទៅបាត់ស្រមោល។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងសហការជាមួយសមត្ថកិច្ចជំនាញធ្វេីកោសល្យវិច័យសព ហើយបន្តស្រាវជ្រាវរកម៉ូតូបង្កហេតុយកមកធ្វេីការដោះស្រាយតាមច្បាប់ រួចធ្វេីកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕