បង្ក្រាបករណីចែកចាយគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅខេត្តកណ្តាល
បង្ក្រាបករណីចែកចាយគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅខេត្តកណ្តាល
ខេត្តកណ្តាល៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនសង្ស័យចំនួន០៣នាក់៖
១_ឈ្មោះ អ៉ិត បូរិន ហៅ ខ្មៅ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
២_ឈ្មោះ រឿន ថារ៉ូ ហៅ រ៉ូ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)
៣_ឈ្មោះ លី រិទ្ធី ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន
១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១៥ កញ្ចប់ និងឧបករណ៍វិចខ្ចប់មួយចំនួន។
ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់កម្លាំងថា នៅបន្ទប់ជួលរបស់ឈ្មោះ ប៊ុត សម្បត្តិ ស្ថិតនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មានការជួញដូរគ្រឿងញៀន។ ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏បានចុះទៅដល់ចំណុចក្នុងបន្ទប់ជួលនោះ ហើយបានហៅឈ្មោះ អ៉ិន បូរិន សួរនាំ និងធ្វើការឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៥ កញ្ចប់ដែលជនសង្ស័យបានលាក់ទុកនៅក្នុងបាវជី ដែលដាក់ក្នុងកំប៉ុងអេតចាយ ។ បន្ទាប់មកលោកនាយប៉ុស្តិ៍ស្វាយរលំបានរាយការណ៍ជូនលោកអធិការនគរបាលក្រុងតាខ្មៅរួច នាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ស្វាយរលំដើម្បីសួរនាំ។
ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំសារធាតុញៀនចំនួន០៥ កញ្ចប់នេះ ពិតជារបស់ខ្លួនពិតប្រាកដមែន ដែលបានទិញពីឈ្មោះ គូ ភេទស្រី អាយុប្រហែលជាង ៤០ឆ្នាំ មានទីលំនៅក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល តម្លៃ៥០-០០០រៀល (ប្រាំម៉ឺនរៀល) ពិតប្រាកដមែន។ ហើយលោកនាយប៉ុស្តិ៍សុំគោលការណ៍លោកអធិការក្រុងតាខ្មៅស្វែងរកឈ្មោះ គូ បន្ត។ ពេលទៅដល់ផ្ទះរបស់ឈ្មោះ គូ ស្រាប់តែឃើញឈ្មោះ រឿង ថារ៉ូ និងឈ្មោះ លី រិទ្ធី កំពុងនៅទីនោះ កម្លាំងសមត្ថកិច្ចក៏ឆែករកឃើញ ម្សៅក្រាមពណ៌ សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១០កញ្ចប់ នៅក្នុងហោប៉ៅខាងឆ្វេង របស់ឈ្មោះ លី រិទ្ធី។ ឈ្មោះ លី រិទ្ធី សារភាពថាថ្នាំញៀនទាំង ១០កញ្ចប់នេះជារបស់ឈ្មោះ រឿង ថារ៉ូ បានផ្ញើទុកឱ្យលក់បន្ត។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ រឿង ថារ៉ូ បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន ១០កញ្ចប់នេះ ដែលខ្លួនទិញពីម្តាយឈ្មោះ គូ ឱ្យទៅឈ្មោះ លី រិទ្ធី ដើម្បីយកទៅលក់បន្តពិតប្រាកដមែន។ ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕