ឃាត់ខ្លួនបុគ្គលិកធនាគារ មហានគរ ម្នាក់ ពីបទ រំលោភលើទំនុកចិត្ត ទឹកប្រាក់ជាង៣០ម៉ឺនដុល្លារ  នៅខេត្តកណ្តាល

ឃាត់ខ្លួនបុគ្គលិកធនាគារ មហានគរ ម្នាក់ ពីបទ រំលោភលើទំនុកចិត្ត ទឹកប្រាក់ជាង៣០ម៉ឺនដុល្លារ  នៅខេត្តកណ្តាល

ខេត្តកណ្តាល ៖ ហេតុការណ៍រំលោភលើទំនុកចិត្ត និងចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ នេះ បានកើតឡើងកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី នៅចំណុចភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងឃាត់ខ្លួនបាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួន លេខ០៥១ ដកបចខ/២២ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ចេញដោយលោក លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដកណ្ដាល នឹងបានធ្វើការឃាត់ខ្លួនបុគ្គលិកធនាគារ មហានគរ ម្នាក់ ពីបទ «រំលោ.ភលើទំនុកចិត្ត ទឹកប្រាក់ជាង៣០ម៉ឺនដុល្លារ»។

ជនរងគ្រោះនេះ មានចំនួន០២នាក់ គឺទី១- ឈ្មោះ ជា វិយូលី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរឡាន មានទីលំនៅផ្ទះលេខ១៨៤ ផ្លូវ១៨៤ រស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងទី២- ឈ្មោះ ដារិទ្ធិ សេងហួរ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះក្របី ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យវិញ មានឈ្មោះ នី ដាណេត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធនាគារ មហានគរ មានទីលំនៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ហើយផលប៉ះពាល់ និងការខូចខាត ទឹកប្រាក់ចំនួន ៣៥០,០០០ដុល្លារ (សាមសិបប្រាំម៉ឺនដុល្លារ)។

កម្លាំងជំនាញបានបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង