សំណាងមិនដល់ ស៊ីលុយមិនបាន! អគ្គិភ័យឆាបឆេះ បណ្តាលអោយរងការខូចខាតទាំងស្រុង តែសំណាងល្អ ប្រាក់ចំនួន១ពាន់ដុល្លារ ដាក់ក្នុងសៀវភៅពុំត្រូវភ្លើងឆេះ
សំណាងមិនដល់ ស៊ីលុយមិនបាន! អគ្គិភ័យឆាបឆេះ បណ្តាលអោយរងការខូចខាតទាំងស្រុង តែសំណាងល្អ ប្រាក់ចំនួន១ពាន់ដុល្លារ ដាក់ក្នុងសៀវភៅពុំត្រូវភ្លើងឆេះ
ភ្នំពេញ ៖ កាលពីវេលាម៉ោងប្រមាណ១០និង៥០នាទីព្រឹក ថ្ងៃទី២៨ ខែវិឆ្ឆិកា ឆ្នាំ២០២២ ហើយ រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងទៅអន្តរាគមន៍។ បន្ទប់ជួលដែលត្រូវភ្លើងឆេះមានទំហំប្រមាណជាង៣ម៉ែត្រគុណ៤ម៉ែត្រ មានឡាវតឿ ដែលមានម្ចាស់ជាកម្មករសំណង់។
នៅមុនពេលកើតហេតុម្ចាស់បានចាក់សោរទៅធ្វើការបាត់ ស្រាប់តែភ្លើងឆេះផ្សែងហុយទ្រលោមបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក្បែរនាំគ្នាជួយបាញ់ពន្លត់ តែពុំអាចទប់ស្កាត់បាន។
ភ្លាមៗ រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងបានទៅបាញ់ពន្លត់បាញ់អស់ទឹក១គ្រឿង។ ទោះបីជាយ៉ាងសម្ភារៈនៅក្នុងផ្ទះ ត្រូវភ្លើងឆេះអស់គ្មានសល់។ អ្វីដែលចាប់អារម្មណ៍ បន្ទប់ពីត្រូវភ្លើងឆេះម្ចាស់ដែលជាកម្មករសំណង់ក៏បានទៅដល់ ហើយរើរកប្រាក់ចំនួន១ពាន់ដុល្លារ ដែលខ្លួនទុកក្នុងសៀវភៅដាក់ក្នុងធុងស្ពេត្រូពុំត្រូវភ្លើងឆេះឡើយ។
តាមម្ចាស់ផ្ទះបានអោយដឹងថា ប្រាក់ទាំងនោះ រូបគេខំសន្សំទុកជាយូរមកហើយ ដើម្បីទុកបង្កើតកុងយកផ្ញើនៅធនាគារ។ ទាក់ទិន ការកើតមានអគ្គិភ័យនេះនគរបាលការិយាល័យ បង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថា បណ្តាលមកពីឆ្លងចរន្តអគ្គីសនី៕