សាហាវណាស់ ! .រំ..លោ..ភ..ក្មេ..ង..ស្រី ចងដៃជើង និងច្របាច់ ក រួចហើយរត់គេចខ្លួនបាត់ស្រមោល សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកជនល្មើស
សាហាវណាស់ ! រំលោភក្មេងស្រី ចងដៃជើង និងច្របាច់ ក រួចហើយរត់គេចខ្លួនបាត់ស្រមោល សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកជនល្មើស
ខេត្តកណ្ដាល ៖ ករណីនេះ បានកើតឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងភូមិអញ្ចែងក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។ គួរឱ្យសង្វេគណាស់ ក្មេងស្រីអាយុ៩ឆ្នាំម្នាក់ត្រូវជនអប្រិយចាប់រំលោភយ៉ាងសាហាវឃោរឃៅដោយចងដៃជើង និងច្របាច់ក លុះយប់ឡើងទើបដឹងដល់ជីដូនទៅដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ក្មេងស្រីរងគ្រោះ អាយុ៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិឃុំកើតហេតុ ។ ចំណែកជនសង្ស័យឈ្មោះ តែម ប៊ុនហេង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុ (គេចខ្លួន)។
ប្រភពដដែលបន្តថា រយៈពេល៩ឆ្នាំមកហើយជនរងគ្រោះបានស្នាក់នៅជាមួយជីដូនឈ្មោះ វ. ផ. អាយុ៥៩ឆ្នាំនៅភូមិកើតហេតុរហូតដល់សព្វថ្ងៃនេះ ដោយឪពុកម្តាយទៅស្នាក់នៅរាជធានីភ្នំពេញធ្វើជាកម្មកររោងចក្រ ។ លុះមកដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២០និង០០នាទី ជនរងគ្រោះបានឡើងទៅដេកនៅលើផ្ទះជាមួយបងប្អូន ឯជីដូនដេកនៅលើគ្រែក្រោមផ្ទះជាមួយចៅផ្សេងទៀត ។ រហូតដល់វេលាម៉ោង២៣និង៤០នាទីយប់ថ្ងៃដដែលស្រាប់តែឮជនរងគ្រោះស្រែកយំនៅលើផ្ទះយ៉ាងខ្លាំង ទើបជីដូនឡើងទៅសួរនាំ ហើយជនរងគ្រោះនិយាយថា ខ្ញុំនោមមិនកើតទេឈឺផ្សាប្រដាប់ភេទខ្លាំងណាស់។ បន្ទាប់មកជីដូនសួរថាមានរឿងអ្វីបានឈឺ? ជនរងគ្រោះនិយាយថា ពូហេងរំលោភខ្ញុំហើយច្របាច់ក និងចងដៃខ្ញុំ ។ ពេលនោះជីដូនបានពិនិត្យមើលប្រដាប់ភេទរបស់ជនរងគ្រោះឃើញមានឈាមយ៉ាងខ្លាំង ក៏បញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីពេទ្យស្រុក រហូតដល់វេលាម៉ោង៩ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពុកឫស្សី ឯជនសង្ស័យឈ្មោះ តែម ប៊ុនហេង គេចខ្លួនបាត់ ។
ករណីនេះកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍រដ្ឋបាលពុកឬស្សីកំពុងតែស្រាវជ្រាវរកជនល្មើស ៕