ឯកឧត្តម ស៑ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង កំពុងបណ្តោយឲ្យលោកសូ ធន់ ប្រធានសហគមន៍នេសាទ ឃុំ ពាមឆ្កោក បេីកដៃឲ្យក្រុមជនល្មេីសធ្វេីសកម្មភាព ដាក់ដាយ បិទព្រែក ចាប់ត្រីរាប់សិបតោនជារៀងរាល់ឆ្នាំនៅក្នុងអតីតឡូត៍លេខ ១០
ឯកឧត្តម ស៑ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង កំពុងបណ្តោយឲ្យលោកសូ ធន់ប្រធានសហគមន៍នេសាទ ឃុំ ពាមឆ្កោក បេីកដៃឲ្យក្រុមជនល្មេីសធ្វេីសកម្មភាពដាក់ដាយ បិទព្រែក ចាប់ត្រីរាប់សិបតោនជារៀងរាល់ឆ្នាំនៅក្នុងអតីតឡូត៍លេខ ១០
ខេត្តកំពង់ឆ្នាំង : ប្រជានេសាទជាច្រេីនដែលរស់នៅក្នុងភូមិក្បាលកន្លង់ បានឲ្យអ្នកសារព័ត៌មានដឹងថា លោក សូ ធន់ និង លោក ឡុង សុផាត ជាបុរសជេីងខ្លាំង ដែលខ្លួនជាប្រធានសហគមន៍នេសាទនោះ ការពារអភិរក្សឡូត៍លេខ ១០ អានៅក្នុងឃុំពាមឆ្កោក បេីកដៃឲ្យក្រុមជន
ខិលខូច មួយចំនួន ធ្វេីសកម្មភាពដាក់ដាយបិទព្រែកចាប់ត្រីយ៉ាងអនាធិបតេយ្យ
ជារៀងរាល់ឆ្នាំ អ្នកសារព័ត៌មានយេីងបានចុះទៅដល់ តំបន់អភិរក្ស ឡូត៍លេខ ១០
ដែល លោក សូ ធន់ និង លោក ឡុង សុផាត ការពារ ប្រជាពលរដ្ឋបានឲ្យដឹងថា លោក សូ ធន់ និង លោក ឡុង សុផាត នេះហេីយ ជាអ្នកបេីកដៃឱ្យក្រុមជនខិលខូច ធ្វេីសកម្មភាព ដាក់ដាយបិទព្រែក ស្ទាក់ចាប់ត្រីយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ឆ្នាំ ។
ប្រជាពលរដ្ឋបានបន្តទៀត ពួកក្រុមជនខិលខូចទាំងនោះធ្វេីសកម្មភាពដាក់ដាយ
បិទព្រែកប្រណាក គឺពួកគេបង់លុយឲ្យលោក សូ ធន់ និង លោក ឡុង សុផាត
ទេីបអាចធ្វេីសកម្មភាពដាក់ដាយ នៅក្នុងអតីតឡូត៍លេខ ១០ អា នោះបាន នៅ
ពេលដែលអ្នកសារព័ត៌មានយេីងបានដឹង ពីការរៀបរាប់ ហេីយនោះ លោក សូ ធន់ និង
លោក ឡុង សុផាត នេះពិតជាបុរសជេីងខ្លាំងមែន ហ៑ានប្រឆាំង និង បទបញ្ជា
០១ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេច អគ្គមហាសេនាបតី តេជោ
ហ៑ុន សែន ហេីយមានអ្នកអ្នកសារព័ត៌មានជាច្រេីនបានចុះផ្សាយអំពី លោក
សូ ធន់ និង លោក ឡុង សុផាត នៅពីក្រោយខ្នង ការដាក់ដាយ បិទព្រែកប្រណាក បិទព្រែកអិនតាពេច តែទោះជាយ៉ាងណា ក៏ដោយ ក៏ប្រជាពលរដ្ឋបាននិយាយ តៗគ្នា ថា មានតែ សម្តេច
ហ៑ុន សែន ទេ ដែលអាចដក លោកសូ ធន់ និង លោក ឡុង សុផាត បានត្រឹមតែ លោក អភិបាលខេត្ត កំពង់ឆ្នាំង ដែលដឹកនាំ ដោយ ឯកឧត្តម ស៑ុន សុវណ្ណារិទ្ធិ នោះមិនងាយ និង ដកទេ បេី ឯកឧត្តម មានសមត្ថភាពនោះ សារព័ត៌មានជាច្រេីន សរសេរ រឿង លោកសូ ធន់ និង លោក ឡុង សុផាត ដែលជាប្រធានសហគមន៍នេសាទ ឃុំ ពាមឆ្កោក
នៅពីក្រោយ ខ្នង បទល្មេីសនេសាទ ដាក់ដាយ បិទព្រែកប្រណាក និង ព្រែកអិនតាពេច ជារៀងរាល់ឆ្នាំ ប្រហែលជា ឯកឧត្តម ដកដូរ អ្នកថ្មីបាត់ទៅហេីយមិនទុកឲ្យខូចឈ្មោះ ដល់ខេត្ត របស់ ឯកឧត្តម ។
មកទល់និងពេលឥលូវនោះទេ ដូច្នេះប្រជានេសាទជាច្រេីន ក៏បានប្រាប់អ្នកសារព័ត៌មានយេីងឲ្យដឹងថា ទុកឡូត៍អភិរក្សឲ្យលោក សូ ធន់និងលោក ឡុង សុផាត ការពារ ដូចទុកឲ្យ លោក សូ ធន់ និង លោក ឡុង សុផាត ធ្វេីជាសេដ្ឋីអញ្ចឹង ហេីយប្រជានេសាទ ក៏បាននិយាយថា
បន្ទាប់ពីសារព័ត៌មានយេីង ចេញផ្សាយហេីយ តេី ឯកឧត្តម ស៑ុ សុវណ្ណារិទ្ធ អភិ
បាលខេត្តកំពង់ឆ្នាំង មានវិធានការដោះដូរប្រធានសហគមន៍នេសាទ ឃុំ ពាមឆ្កោក
ដ៏ល្បី ឈ្មោះនេះបានទេ ឬមួយសហគមន៍នេសាទ ឃុំ ពាមឆ្កោក ទឹកដីខេត្តកំពង់ឆ្នាំង នៅតែស្ងាត់ដដែល ។
ក្រោយពីសារព័ត៌មានយេីងបានចេញផ្សាយហេីយ ភ្នាក់ងារសារព័ត៌មានយើង
និងធ្វេីការតាមដាន ចំពោះ លោក ប្រធានសហគមន៍នេសាទនេះបន្តទៀត ដេីម្បី
ឲ្យប្រជាពលរដ្ឋ រិៈគន់ធ្វេីឲ្យប៉ះពាល់ ដល់កិត្តិយស ថ្នាក់ដឹកនាំកំពូល ដោយសារតែ
លោក សូ ធន់ និង លោក ឡុង សុផាត នេះ ( សូមបញ្ជាក់ថា លោក សូ ធន់
និង លោក ឡុង សុផាត នេះ ក៏មានបងប្អូន និងបក្សពួក ទៅបោះទីតាំង នៅ
ក្នុង តំបន់អភិរក្ស ហេីយប្រព្រឹត្តបទល្មេីសនេសាទ នៅក្នុង តំបន់អភិរក្សជារៀងរាល់ឆ្នាំ ) សង្ឃឹមថា ឯកឧត្តមស៑ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងមិនធ្វេីឲ្យប្រជានេសាទ អស់សង្ឃឹមឡេីយ។ របាំងបិទព្រែក គែឋិតក្នុង ភូមិ ក្បាលកន្លង់ ឃុំ ពាមឆ្កោក ស្រុក ជលគីរី ខេត្តកំពង់ឆ្នាំង
ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២២ ៕