បុរសម្នាក់ ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន រួចជ្រុលចង្កូតទៅបុករបាំងថ្មស្ពានអាកាស៧មករា  បណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ  នៅភ្នំពេញ

បុរសម្នាក់ ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន រួចជ្រុលចង្កូតទៅបុករបាំងថ្មស្ពានអាកាស៧មករា  បណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ  នៅភ្នំពេញ

ភ្នំពេញ ៖ នៅ ថ្ងៃ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចលើស្ពានអាកាស៧មករា តាមបណ្តោយមហាវិថីសហព័ន្ធរុស្សុីស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក  រាជធានីភ្នំពេញ ។

 សពបុរសរងគ្រោះមានឈ្មោះ ផាន់ ភូមិរត្នម្នី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីសុរិយោដី រស់នៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1HY.5390 ជិះតែម្នាក់ឯង។

មុនពេលកេីតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឃ្លីកខាងលេី ធ្វេីដំណេីរតាម បណ្ដោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីលិចមកកើត ឡើងលើស្ពានអាកាស៧មករាក្នុងល្បឿនលឿន ។ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតមកស្តាំដៃទៅបុករបាំងថ្មចែកផ្លូវជាពីរមួយចំហៀងចុះទៅផ្លូវសហព័ន្ធរុស្សុី និងមួយចំហៀងទៀតចុះទៅផ្លូវកម្ពុជាក្រោម ពេញទំហឹង បណ្ដាលឲ្យបុរសជាម្ចាស់ម៉ូតូដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុយ៉ាងអណោចអធ័ម ។ ដោយឡែកម៉ូតូរងការខូចខាតយ៉ាងដំណំផងដែរ។

 សម្ដីសាច់ញាតិបានប្រាប់ឲ្យដឹងថា បុរសជាជនរងគ្រោះនេះ បានចេញពីហូបចុកផឹកស៊ីនៅផ្លូវជាតិលេខ 3 ក្នុងគោលបំណងទៅផ្ទះវិញ តែបែរជាមកជួបគ្រោះថ្នាក់ ចរាចរណ៍ដ៏អកុសលបែបនេះទៅវិញ។

 សមត្ថកិច្ចជំនាញមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ធ្វេីការវាស់វែង យកម៉ូតូទៅរក្សាទុកនៅខណ្ឌទួលគោក រង់ចាំប្រគល់ឲ្យសាច់ញាតិនាពេលក្រោយ ។ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វេីឯកសារប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង