មនុស្សប្រុសស្រី៤នាក់ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្តបុកគ្នា នៅកំពង់ស្ពឺ


ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី០៨ខែធ្នូឆ្នាំ២០២២នេះ កាលពីវេលាម៉ោង០៦និង៣០នាទីព្រលប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៧-ទៅលេខ៤៨ ត្រង់ចំណុចភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានរថយន្ត០១គ្រឿង ម៉ាកNISSAN ពណ៌សពាក់ផ្លាកលេខចង្កូតស្ដាំPSHN-0602 អ្នកបើកបរឈ្មោះប៊ួក ធារ៉ាន់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិទួលសេរី ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតទៅទិសខាងលិច ហើយបានទៅបុករថយន្ដ ០១គ្រឿង ម៉ាកTOYOTA PRIUS ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ2AX-8536 អ្នកបើកបរឈ្មោះឆាយ សីលា ភេទប្រុស អាយុ៤២ឆ្នាំ និងអ្នករួមដំណើរ០៣នាក់ទៀតបណ្តាលឲ្យរងរបួសធ្ងន់ស្រាលតែម្តង។

ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកដែលរងរបួសនោះ ទី១ឈ្មោះផុល ច័ន្ទលក្ខណា ភេទស្រី អាយុ៣៨ឆ្នាំ(ត្រូវជាប្រពន្ធ) ទី២ឈ្មោះឡេង ស៊ុនហ៊ីប្រណី ភេទស្រី អាយុ០៨ឆ្នាំ(ត្រូវជាកូន) និងទី៣ឈ្មោះឆាយ សីលាករុណាសែន ភេទប្រុស អាយុ០៦ឆ្នាំ(ត្រូវជាកូន) ទាំងបួននាក់រស់នៅភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

នគរបាលជំនាញបានចុះធ្វើការវាស់វែង និងយករថយន្ដទាំង០២គ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង