អ្នកនាង ខ្ញុង បានចេញមុខទម្លាយរឿងរ៉ាវ ដែលនាងធ្លាប់គិតខ្លីចង់សម្លាប់ខ្លួន ដោយសារវណ្ឌ.កបំណុល ដែលនាងបានជំពាក់គេច្រើនម៉ឺនដុល្លារ

អ្នកនាង ខ្ញុង បានចេញមុខទម្លាយរឿងរ៉ាវ ដែលនាងធ្លាប់គិតខ្លីចង់សម្លាប់ខ្លួន ដោយសារវណ្ឌ.កបំណុល ដែលនាងបានជំពាក់គេច្រើនម៉ឺនដុល្លារ

ភ្នំពេញ ៖ ការចេញមកទម្លាយរឿងរ៉ាវនេះ របស់អ្នកនាង ខ្ញុង នាពេលនេះបានធ្វើឡើង ស្របពេលកាលពីពេលថ្មីៗនេះ មានករណីនារីរូបស្រស់មួយរូបដែលជាអ្នកលក់សម្លៀកបំពាក់តាមអនឡាញបានបញ្ចប់ជីវិតរបស់ខ្លួន ដោយសារនាងជាប់បំណុលគេច្រើន និងមានបញ្ហាក្នុងគ្រួសារដោះស្រាយមិនចេញ ។
អ្នកនាង ខ្ញុង បានលើកឡើងតាមរយៈវីដេអូដែលបានបង្ហោះតាមបណ្តាញសង្គមថា កន្លងមកនាងក៏ធ្លាប់គិតខ្លីទៅលើបញ្ហាបំណុលនេះដែរ ព្រោះនាងជាមនុស្សមហាជនដែលមានគេស្គាល់ស្ទើរទូទាំងប្រទេស តែបែជាជួបរឿងរ៉ាវមួយនេះទៅវិញ។ នាងបញ្ជាក់ថា នាងធ្លាប់គិតខ្លី តែក្រោយពីការគិតឡើងវិញ នាងក៏នឹកសង្វេគដល់មនុស្សដែលនៅរស់ដូចជាកូន ប្តី និងគ្រួសារ ព្រោះបើយើងទៅគឺយើងផុតហើយ ប៉ុន្តែចុះគ្រួសារ ជាពិសេស កាន់តែសង្វេគគឺកូនដែលជាមនុស្សគួរឲ្យអាណិតជាងគេ ។
នាងថា ការចេញវីដេអូនេះ នាងគ្រាន់តែចង់បង្ហាញ និងការលើកទឹកចិត្តដល់មនុស្សមួយចំនួនដែលជាប់បំណុលគេដូចជារូបនាង គួរត្រូវចេះតស៊ូ ព្រោះនៅលើលោកនេះមិនមានរឿងណាមួយដែលមិនអាចដោះស្រាយបានឡើយ ហើយកុំដោយសារតែបំណុលធ្វើឲ្យយើងទៅទាំងមិនទាន់អស់បុណ្យ ។


នាងបញ្ជាក់ថា សម្រាប់រូបនាងគឺនៅតែប្រកាន់ជំហរដដែល បើទោះជាត្រូវគេប្តឹង ជេរប្រមាថ គេផុស និងនិយាយតាមបណ្តាញសង្គមយ៉ាងណាក៏ដោយ ក៏នាងមិនរើសយកសេចក្តីស្លា.ប់មកដាក់នៅនឹងខ្លួនជាដាច់ខាត ព្រោះនាងចង់ដឹងពីសមត្ថភាពខ្លួនឯងថា អាចដោះបំណុលគេអស់ឬយ៉ាងណា?
យ៉ាងណា បើតាមអ្នកនាង ខ្ញុង ក្នុងនាមជាអ្នកសិល្បៈមួយរូបដែលជួបបញ្ហាខាងលើ នាងចង់អំពាវនាវដល់អ្នកដែលជំពាក់គេទាំងអស់ត្រូវ រឹងមាំ តស៊ូប្រឹងប្រែងដើម្បីរកវិធីដោះស្រាយបញ្ហា ទោះជាពេលខ្លះយើងត្រូវបានគេម៉ាក់ងាយ ចោទប្រកាន់ ជេរប្រមាថក៏ដោយ ហើយដាច់ខាតកុំគិតខ្លីឲ្យសោះ ៕

អត្ថបទដែលជាប់ទាក់ទង