តារាសម្ដែងស្រី Fa Fa រូបនេះ ក៏បានចេញមុខមកបង្ហោះសារដោយពោលពាក្យយ៉ាងចាក់ដោតប៉ុន្មានម៉ាត់ចំៗបែបនេះថា សូមបងប្អូនចូលទៅមើលរឿងពេញសិនទៅ ចាំបញ្ចេញមតិ នាងខ្ញុំនឹងទទួលទាំង មតិវិជ្ជមាន និងមតិអវិជ្ជមាន ដើម្បីស្ថាបនា

តារាសម្ដែងស្រី Fa Fa រូបនេះ ក៏បានចេញមុខមកបង្ហោះសារដោយពោលពាក្យយ៉ាងចាក់ដោតប៉ុន្មានម៉ាត់ចំៗបែបនេះថា សូមបងប្អូនចូលទៅមើលរឿងពេញសិនទៅ ចាំបញ្ចេញមតិ នាងខ្ញុំនឹងទទួលទាំង មតិវិជ្ជមាន និងមតិអវិជ្ជមាន ដើម្បីស្ថាបនា

ភ្នំពេញ ៖ ថ្មីៗនេះ ហាក់មានមហានជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញតារាសម្ដែងស្រីដ៏ល្បីឈ្មោះមានឈ្មោះបោះសំឡេង កញ្ញា ហ្វាហ្វារូបនេះ បានសម្ដែងប៉ះគ្នាជាមួយនឹងតួឯកបុរសឯកល្បីឈ្មោះម្នាក់ដែលមានមាឌធំសាច់ដុំកង់ៗ រាងខ្ពស់ស្រឡះ កំពុងតែធ្វើអោយនារីៗជាច្រើនបាក់ចិត្ត និងធ្លាក់ក្នុងអន្លង់ស្នេហ៍ នោះគឺកំលោះសង្ហាលោក ឡៅ បញ្ញា ដោយបានសម្ដែងក្នុងរឿងថ្មីមួយកំពុងតែកក្រើកពាសពេញប្រទេសកម្ពុជាតែម្ដង ហើយរឿងនឹងដែលមានចំណងជើងថា «ស្នេហាល្ងង់+ល្ងង់» នៅក្នុងរឿងភាគមួយរឿងនេះ វាជាប្រភេទភាពយន្តបែបរោលរាលរ៉ូម៉ែនទិចស្រើបស្រាលមិនធម្មតានោះទេ។
ជាពិសេសកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំង រហូតមានការបញ្ចេញមតិជាហូរហែ ដោយលើកឡើងផ្សេងៗគ្នា ដោយខ្លះហាក់សម្ដែងការគាំទ្រយ៉ាងខ្លាំង ចំណែកឯអ្នកខ្លះទៀត បានបង្ហាញនៅការមិនពេញចិត្តយ៉ាងព្រោងព្រាតចំពោះរឿងភាគមួយនេះឡើយ។ អស់ការអត់ធ្មត់ត.ទៅទៀត បន្ទាប់ពីមានការលើកឡើងរិះគន់មិនឈប់ខ្លាំងពេក និងរងការវែកញែកជាច្រើនហូរហែ ស្រាប់តែតារាសម្ដែងស្រី Fa Fa រូបនេះក៏បានចេញមុខមកបង្ហោះសារដោយពោលពាក្យយ៉ាងចាក់ដោតប៉ុន្មានម៉ាត់ចំៗបែបនេះថា «សូមបងប្អូនចូលទៅមើលរឿងពេញសិនទៅ ចាំបញ្ចេញមតិ នាងខ្ញុំនឹងទទួលទាំង មតិវិជ្ជមាន និងមតិអវិជ្ជមាន ដើម្បីស្ថាបនា»។
ក្រោយបានឃើញដូច្នេះ ក៏មានអ្នកចូលទៅខមិនថា «រឿងនេះដូចរឿងខ្ញុំ90% បើការពិតពោរពេញដោយភាពឈឺចាប់ សុខចិត្តស្ថិតក្នុងសុបិនស្នេហាមួយនេះរហូត តែចុងក្រោយគេក៏ចាកចេញពីយើង» «តារាសម្ដែងពិត មិនប្រកាន់តួ និងឈុតឆាកសាច់រឿងសម្ដែង ធ្វើអ្វីដែលអ្នកដឹកនាំរឿង ផ្ដល់នូវអ្វីថ្មីសម្រាប់ពួកគាត់ ក៏ដូចជាបង្ហាញអ្នកទស្សនានូវចំណីចក្ខុថ្មីដែលមានការអប់រំបង្កប់ន័យឃើញនឹងភ្នែក ដូច្នេះសូមមានការពិចារណា នៅចំណុចដែលអ្នកមិនពេញចិត្ត ហើយរិះគន់ទៅលើវិស័យភាពយន្តខ្មែរ សុំទោសទុកជាមុនបើប៉ះពាល់» «បងសម្ដែងល្អ ណាស់កុំខ្វល់ បងជាតារាត្រូវតែសម្ដែងអោយបានគ្រប់ទម្រង់»។


អ្នកខ្លះបានចូលទៅខមិនថា «ការសម្ដែងល្អណាស់សម្រាប់ខ្ញុំ សរសើរសម្រាប់លះបង់របស់គាត់ អ្នកដែលមិនធ្លាប់ជួប មើលទុកជាមេរឿង អ្នកដែលធ្លាប់ជួបប្រហែលជានៅស្ងៀមៗ ហើយគិតថា ខ្លួនល្ងង់ណាស់ មិនហ៊ាននិយាយច្រើនទេ ដឹងត្រឹមមើលហើយ ស្លុកចិត្ត» «ក្ដីស្រឡាញ់អាចធ្វើឲ្យមនុស្សក្លាយជាល្ងង់ ការលះបង់ខុសមនុស្ស ចុងក្រោយសល់ត្រឹមតែវិប្បដិសារី ក្លាយជាស្រមោលអន្ទោលជាប់ប្រាណ»។ អ្នកខ្លះទៀតក៏បាននិយាយថា «មិនដឹងជាថតរឿងមាក់ស្អីទេលោកអើយ ប្លង់មួយណាក៏ពិបាកភ្នែកមើលដែរ ខ្មាស់គេណាស់ រឿងអប់រំបែបនេះ ខ្ញុំសុំអត់មានល្អជាង» «រឿងនេះមិនមែនអប់រំទេ គឺធ្វើអោយក្មេងៗមួយចំនួនមើលហើយយកគំរូតាមតែម្ដង អញ្ជឹងតើបានជាក្មេងៗសម័យអីឡូវកើតមកធំមិនទាន់ទេ វាដឹងខ្ទេចគ្មានសល់»។
នៅក្នុងសាច់រឿងនេះផងដែរ ដ្បិតតែមានការរិះគន់មិនពេញចិត្តនៅត្រង់ឈុតខ្លះៗក៏ពិតមែន ប៉ុន្តែរឿងភាគមួយនេះ វាបានឆ្លុះបញ្ចាំងស្ដែងៗអំពីតថភាពពិតនៅក្នុងសង្គមរបស់យើងបច្ចុប្បន្ន និងបានដាស់តឿនស្មារតីដល់យុវតីមួយចំនួនធំ កុំនាំគ្នាភ្លើតភ្លើន ដើរចោលផ្ទះសម្បែងធ្វើអោយម៉ែឪប្រកាសស្រែកពេញភូមិ ជ្រុលជ្រួសបង់ប្រាណទៅអោយសង្សារដែលជាគូស្នេហ៍ ដរាបណាខាងប្រុសមិនទាន់ចូលដល់មេបាស្ដីដណ្ដឹងតាមប្រពៃណី ដាច់ខានគឺកុំ សូមកុំជ្រុលខ្លួនអោយគេមុនអោយសោះ អនាគតយើងនៅវែងឆ្ងាយខ្លាំងណាស់ ដូច្នេះមុននឹងធ្វើអ្វីមួយ សូមគិតអោយបានច្បាស់ល្អិតល្អន់ជាមុនសិន យ៉ាងហោចណាស់ក៏ចេះអាណិតដល់ឪពុកម្ដាយដែលខំបង្កើត ហើយចិញ្ចឹមយើងទម្រាំតែបានធំដឹងក្ដីផង៕

អត្ថបទដែលជាប់ទាក់ទង