កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានត្រូវជ្រើសរើសធ្វើជាតួសម្តែងភាពយន្ត ជាមួយតារាថៃ

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានត្រូវជ្រើសរើសធ្វើជាតួសម្តែងភាពយន្ត ជាមួយតារាថៃ

ភ្នំពេញ ៖ យ៉ាងណាពេលនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី កាន់តែមានហុងស៊ុយឡើងនៅពេលជាប់ឈ្មោះជានារីកំពូលទាំង១០ លំដាប់ពិភពលោក ពីកម្មវិធី Miss Grand International 2022។ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានត្រូវជ្រើសរើសធ្វើជាតួសម្តែងភាពយន្តជាមួយតារាថៃ ក្នុងនោះបានរួមសហការថតជាមួយ Miss Grand លំដាប់រងទី១ គឺកញ្ញាអ៊ីងហ្វា ដែលកំពុងតែមានប្រជាប្រិយភាព។
ពេជ្រ វត្តីសារ៉ាវឌ្ឍី បានក្លាយជាតារាត្រូវមហាជននៃប្រទេសថៃពេញចិត្តណាស់ ព្រោះនាងមានចរិតល្អ រួសរាយ និងអត់ធ្មត់ក្នុងការងារ។ វត្តី បានដើរបំពេញបេសកកម្មតាមខេត្ត-ក្រុងជាច្រើននៅក្នុងប្រទេសថៃផងដែរ។ ពលរដ្ឋថៃសុទ្ឋតែបានសម្តែងការរីករាយ នៅពេលបានជួបនាងផ្ទាល់ខ្លះ ថែមទាំងបានថតរូបជាមួយ និងផ្តល់ជាកាដូ អោយនាងជាច្រើនផងដែរ រួមមានជាប្រាក់បាតថៃជារង្វាន់លើកទឹកចិត្តទៀតផង។


ជាមួយគ្នានោះដែរ ហ្វេនៗមួយចំនួនបានសម្តែងការអរគុណពុកម៉ែបងប្អូន ដែលពេលនេះអូន Pichy បានចូលថតរឿងជាមួយកញ្ញា អ៊ីងហ្វា និង ឆាឡុត ហើយប៉ាប៉ាបានសន្យាថានឹងអោយអូនគ្រប់យ៉ាង បើសិនជាអូនមានសមត្ថភាព។ តោះនាំគ្នា អបអរសាទរ Pichy ម្នាក់មួយមើល ការថតរឿងនេះ គឺជាក្តីរីករាយមួយសម្រាប់ វត្តី ព្រោះ វត្តី នាងចង់អោយហ្វេនជនជាតិថៃបានឃើញពីការសម្តែងរបស់នាង ចំពោះរឿង »អប្សរាមហាអង្គរ» ពេលនាងមកកម្ពុជាវិញ នាងត្រូវទៅហាត់របាំ ហើយសម្រុកថតតែម្តង ព្រោះកាលវិភាគនៅថៃ រវល់ច្រើនស្ទើរតែគ្មានពេលសម្រាក អោយកម្លាំងចិត្ត Pichy ស៊ូស៊ូ ខំធ្វើការ ៕

អត្ថបទដែលជាប់ទាក់ទង