សេចក្តីប្រកាសស្ថានទូតអាមេរិក ៖ សម្តេចតេជោ ហ៊ុន សែន ទស្សនកិច្ចនៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដោយពិភាក្សាលើវិធីកែលម្អទំនាក់ទំនងទ្វេភាគី
សេចក្តីប្រកាសស្ថានទូតអាមេរិក ៖ សម្តេចតេជោ ហ៊ុន សែន ទស្សនកិច្ចនៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដោយពិភាក្សាលើវិធីកែលម្អទំនាក់ទំនងទ្វេភាគី
ភ្នំពេញ : កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ច នៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។
បើតាមសេចក្តីប្រកាសរបស់ស្ថានទូតអាមេរិក, ក្នុងដំណើរទៅកាន់ស្ថានទូតនេះ លោកឯកអគ្គរដ្ឋទូត Murphy និងបុគ្គលិក បានទទួលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណ:ប្រតិភូ។
សេចក្តីប្រកាសរបស់ស្ថានទូតអាមេរិក បានលើកឡើងថា, នៅពេលឆ្នាំ២០២២ ជិតបញ្ចប់ លោកឯកអគ្គរដ្ឋទូត Murphy និងបុគ្គលិកបានទទួលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូដែលជាទីប្រឹក្សាជាន់ខ្ពស់របស់លោក នៅស្ថានទូតអាមេរិកនៅភ្នំពេញ។ សហរដ្ឋអាមេរិក វាយតម្លៃខ្ពស់ចំពោះភាជាអ្នកដឹកនាំរបស់កម្ពុជាលើអាស៊ាន ក្នុងឆ្នាំដែលមានបញ្ហាប្រឈម ថ្នាក់តំបន់ និងសាកលលោក ការគាំទ្រចំពោះកិច្ចប្រជុំកំពូលពិសេស សហរដ្ឋអាមេរិក អាស៊ាន នៅទីក្រុង Washington បដិសណ្ឋារកិច្ចចំពោះការចូលរួមរបស់លោកប្រធានាធិបតី Biden នៅក្នុងកិច្ច ប្រជុំកំពូលកាលពីខែវិច្ឆិកា នៅភ្នំពេញ ហើយនិងការគាំទ្រចំពោះការដំឡើងភាពជាដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សហរដ្ឋអាមេរិក អាស៊ាន។
យើងសូមស្វាគមន៍ជំហរបស់កម្ពុជា ក្នុងការលើកកម្ពស់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ការពារ បូរណភាពទឹកដី និងសហការគាំទ្រដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ដែលថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយ ក្រែន។ ដោយសម្លឹងទៅកាន់ពួថ្មី លោកឯកអគ្គរដ្ឋទូត Murphy និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពិភាក្សាលើវិធីកែលម្អ ទំនាក់ទំនងទ្វេភាគី។ យើងរំពឹងថា ឆ្នាំ២០២៣ ល្អប្រកបដោយផ្លែផ្កា ហើយអាចបន្តការខិតខំក្នុងការពង្រឹងមិត្តភាពរវាងប្រជាជន អាមេរិក និងប្រជាជនកម្ពុជា ៕