រសៀលនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបិទសន្និបាតក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់

រសៀលនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបិទសន្និបាតក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់


នៅរសៀល ថ្ងៃអង្គារ ៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់។ ពិធីបិទសន្និបាតនេះ ធ្វើឡើងនៅទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។
នៅរសៀលនេះ ក្រៅពីអញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ក្រសួង ហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរពិសោធន៍ជាតិសំណង់ របស់ក្រសួងដែលមានតម្លៃប្រមាណ ៣លានដុល្លារ ទើបសាងសង់បញ្ចប់កាលពីពេលថ្មីៗនេះផងដែរ។
គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងងផ្សាយផ្ទាល់(Live)ពិធីនេះ នៅម៉ោង 3:00 នាទីរសៀល៕

អត្ថបទដែលជាប់ទាក់ទង