អ្នកដំណើរ និងភ្ញៀវទេសចរ ចេញ-ចូលឆ្លងកាត់ ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត-ខ្លងលឹក ធម្មតាតាមច្រកវាង ទោះបីអគ្គិភ័យ ឆេះកាស៊ីណូក៏ដោយ
អ្នកដំណើរ និងភ្ញៀវទេសចរ ចេញ-ចូលឆ្លងកាត់ ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត-ខ្លងលឹក ធម្មតាតាមច្រកវាង ទោះបីអគ្គិភ័យ ឆេះកាស៊ីណូក៏ដោយ
បន្ទាយមានជ័យៈ នេះបើតាមលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត បានប្រាប់នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នំា២០២២នេះថា នៅថ្ងៃនេះ អ្នកដំណើរ និងភ្ញៀវទេសចរ ចេញ-ចូលឆ្លងកាត់ ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត-ខ្លងលឹក ធម្មតាតាមច្រកវាង ទោះបីអគ្គិភ័យ ឆេះកាស៊ីណូក៏ដោយ ។
ពលរដ្ឋកម្ពុជា ចេញ-ចូលផ្សាររោងក្លឿរបស់ថៃ អ្នកដំណើរ និងភ្ញៀវទេសចរបរទេស រួមទាំងជនជាតិថៃ នៅតែអាចឆ្លងដែន ដោយប្រើប្រាស់ប័ណ្ណព្រំដែន (Border Pass) និងលិខិតឆ្លងដែន (Passport) ទៅបំពេញផ្នែកបែបបទចេញ និងចូលប្រទេស។ ប៉ុន្តែអ្នកឆ្កងដែន ត្រូវធ្វើដំណើរវាង តាមផ្លូវដើមពុទ្រា រួចចូលប្លុកកាស៊ីណូ ពីខាងជើង រួចចូលតាម ផ្លូវរថភ្លើង មកអគារបែបបទ នៃទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិ ។
សូមរំលឹកថា អគ្គិភ័យនៅកាស៊ីណូ ដាយមេនរីសត (Royal G Club) ឬ Grand Diamond City និងកាស៊ីណូ Casino Poipet Resort នាក្រុងប៉ោយប៉ែត កើតឡើងកាលពីអំឡុងម៉ោងជាង ១១ យប់ ថ្ងៃទី២៨ ខែធ្នូ ហើយមកទល់រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ មិនទាន់រលត់ ឬគ្រប់គ្រង ស្ថានការណ៍បាននៅឡើយ ៕