សម្ដេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ មិនទាន់មានគណបក្សណាមួយ អាចមកជំនួសគណបក្សប្រជាជនកម្ពុជាបានទេ

សម្ដេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ មិនទាន់មានគណបក្សណាមួយ អាចមកជំនួសគណបក្សប្រជាជនកម្ពុជាបានទេ

(ក្រចេះ) ៖ សម្ដេចតេជោបានថ្លៃបែបនេះនៅក្នុងពិធីបើ កការដ្ឋានស្ថាបនាស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ នាថ្ងៃទី ២ ខែមករា ឆ្នំា២០២៣នេះ។
សម្ដេចតេជោមានប្រសាសន៍ថា ខ្ញុំក៏សុំយកឱកាសនេះក្នុងនាមគណបក្សប្រជាជនកម្ពុ ជានៅក្នុងនាមរាជរដ្ឋាភិបាលផងដែរដែលប្រជាជននៅក្នុងខេត្តក្រចេះបានផ្ដល់នូវការគាំទ្រចំពោះសកម្ម ភាពទាំងឡាយរបស់រាជរដ្ឋាភិបាល។ អរគុណចំពោះប្រជា ជននៅក្នុងខេត្តក្រ ចេះនិយាយដោយឡែកនិងនិយាយរួមនៅទូទាំងប្រទេសដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនឈ្នះភ្លូកទឹកភ្លូកដី។ហើយសង្ឃឹមថានៅខែកក្កដា ២០២៣ខាងមុខប្រជាជននៅក្នុងខេត្តក្រ ចេះរបស់យើងនឹងបន្តបោះឆ្នោតឲ្យគណ បក្សប្រជាជនបន្តទៀត។
សម្តេចតេជោបន្តថាសមិទ្ធផលនៃសន្តិ ភាពនិងការអភិវឌ្ឍរយៈពេលជាង៤០ឆ្នាំមកនេះ គឺគ្មានគណបក្សណាដែលមានសមត្ថភាពគ្រប់គ្រាន់អាចធ្វើបាននោះទេ ។ គឺមានតែអ្នកដែលកំពុងបង្ហា ញមុខជាមួយនឹងការរួមសុខរួមទុក្ខជាមួយប្រជាជនរយៈពេល ៤៤ ឆ្នាំរួចមកហើយមិនទាន់មានគណបក្សណាដែលអាចជំនួសគណបក្សប្រជាជនកម្ពុជាបានទេ ៕

អត្ថបទដែលជាប់ទាក់ទង