សំលេងសាទរយ៉ាងអធិកអធម ដែលកេីតចេញពីការគោរពស្រលាញ់ និងភាពសប្បាយរីករាយ ពីសំណាក់ប្រជាជនខ្មែរដែលរស់នៅរដ្ឋអូរីហ្គិន សហរដ្ឋអាមេរិក ប្រមាណជាង ៤០០ នាក់ ក្នុងកម្មវិធីខួបលេីកទី៤៤ នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩ – ០៧ មករា ២០២៣) !!!

សំលេងសាទរយ៉ាងអធិកអធម ដែលកេីតចេញពីការគោរពស្រលាញ់ និងភាពសប្បាយរីករាយ ពីសំណាក់ប្រជាជនខ្មែរដែលរស់នៅរដ្ឋអូរីហ្គិន សហរដ្ឋអាមេរិក ប្រមាណជាង ៤០០ នាក់ ក្នុងកម្មវិធីខួបលេីកទី៤៤ នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩ – ០៧ មករា ២០២៣) !!!

ទីក្រុងផតលែន Portland រដ្ឋអូរីហ្គិន៖ ម៉ោង ១៧:៣០នាទី ល្ងាចថ្ងៃអាទិត្យ ១០កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានក្រុមការងារនៃតំបន់ឆ្នេរខាងលិច និងលោក ពីជិត សិរីរិទ្ធ ប្រធានក្រុមការងារទទួលបន្ទុករដ្ឋអូរីហ្គិន រួមជាមួយក្រុមការងារប្រតិភូអមដំណើរ បានសហការជាមួយ ប្រធាន អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ប្រចាំរដ្ឋអូរីហ្គិន បានរៀបចំប្រារព្ធនូវកម្មវិធីខួបលេីកទី៤៤ នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩ – ០៧ មករា ២០២៣) ដែលបានរៀបចំឡេីងក្នុងស្មារតី ដឹងគុណ និងគាំទ្រយ៉ាងស្មោះស្ម័គ្រចំពោះការរំដោះប្រទេសជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឲ្យរស់រានមានជីវិតឡើងវិញ រួចផុតពីការសម្លាប់រង្គាល នៃរបបដ៏សាហាវយង់ឃ្នងរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលបង្កឡើងដោយពួក ប៉ុល ពត ហេីយបានជាប់ឈ្មោះជាថ្ងៃកំណេីតទី២របស់ប្រជាជាតិខ្មែរទាំងមូល ។

 ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ ឈា ឯកអគ្គរាជកម្ពុជាប្រចាំសហរដ្ឋអាមេរិក និង ម៉ិចសិក និង ឯកឧត្តម ស សេរីវិចិត្រ ប្រធានក្រុមការងាររៀបចំអង្គការងារចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៃតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក ប្រកបដោយភាពស្និតស្នាល សប្បាយរីករាយ មានអត្ថន័យ និងជោគជ័យយ៉ាងត្រចះត្រចង់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង