ឿងភ្ញាក់ផ្អើល និងត្រូវបាន ចាត់ទុកបានថា ជាការសាងប្រវត្តិសាស្ត្រមួយដ៏អស្ចារ្យ សម្រាប់វិស័យកញ្ញាឯកនៅកម្ពុជា
ឿងភ្ញាក់ផ្អើល និងត្រូវបាន ចាត់ទុកបានថា ជាការសាងប្រវត្តិសាស្ត្រមួយដ៏អស្ចារ្យ សម្រាប់វិស័យកញ្ញាឯកនៅកម្ពុជា
បាងកក៖ ឌៀប សូហ្វីរ៉ា និង ឃឿន ប៉ូលីកា បានចាកចេញពីកម្ពុជាកាលពីថ្ងៃទី០៤ខែមករាឆ្នាំ ២០២៣នេះ ដើម្បីទៅចូលរួមប្រគួតក្នុងកម្មវិធីសម្រស់២ផ្សេងគ្នានៅប្រទេសថៃ ដែលត្រូវបានរៀបចំដោយក្រុមហ៊ុនតែមួយ។
រឿងភ្ញាក់ផ្អើល និងត្រូវបាន ចាត់ទុកបានថាជាការសាងប្រវត្តិសាស្ត្រមួយដ៏អស្ចារ្យសម្រាប់វិស័យកញ្ញាឯកនៅកម្ពុជា ក្រោយពីក្មេងស្រីពី២រូបដែលជាបេក្ខភាពតំណាងឲ្យកម្ពុជាចេញទៅចូលរួមប្រគួតកម្មវិធីសម្រស់នៅប្រទេសថៃ ដណ្តឹមបានមកុដទាំង២រូបតែម្តង ដោយឃឿន ប៉ូលីកា អាចដណ្តើមបានជ័យលាភីម្ចាស់មកុដតែម្តងពីកម្មវិធីMiss Pre Teen International 2023ខណៈដែល ឌៀប សូហ្វីរ៉ាឈ្នះតំណែងលំដាប់រងទី២ពីកម្មវិធីប្រគួតសម្រស់Little Miss Junior Idol 2023។
នេះជាមោទនភាពសម្រាប់វិស័យកញ្ញាឯកនៅកម្ពុជា ខណៈដែលក្រុមហ៊ុនទើបនឹងបញ្ចូលបេក្ខភាពតំណាងពីកម្ពុជាលើកដំបូងប៉ុណ្ណោះប៉ុន្តែទទួលបានលទ្ធផលល្អ។ ឃឿន ប៉ូលីកា និង ឌៀប សូហ្វីរ៉ា ធ្វើបានយ៉ាងល្អនៅលើឆាកប្រគួតចាប់តាំងពីថ្ងៃដំបូង នៃការបង្ហាញមុខ ដែលសូម្បីតែការរៀបចំខ្លួន ឈុតរាត្រីសមោស ឈុតតំណាងជាតិក៏ទទួលបានការកោសរសើរខ្លាំងពីសំណាក់ទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស ដែលឆ្លុះបញ្ចាំងពីការត្រៀមខ្លួនរួចជាស្រេច និងបង្ហាញពីភាពហ្មត់ច់ និងភាពចាស់ទុំជាមួយវិស័យកញ្ញាឯក បន្ថែមពីលើរូបសម្រស់សមត្ថភាព ទេពកោសល្យដែលក្មេងស្រីពីកម្ពុជាមាន ហើយតំណែងនេះពិតជាស័ក្កិសមសម្រាប់ពួកគេ។ ក្រៅពីការទទួលបានតំណែងទាំងនេះពួកគេក៏បានឈ្នះពានរង្វាន់លើឈុតរាត្រីសមោសស្អាត ខណៈសូហ្វីរ៉ាបានឈ្នះពានដើរបង្ហាញម៉ូតល្អបំផុតផងដែរ។ ដូចទៅនឹងការអះអាងរបស់ពួកគេប្រកបដោយទំនុកចិត្តថានឹងព្យាយាមឲ្យអស់ពីលទ្ធភាពក្រោយពីសំងំធ្វើការហ្វឹកហាត់ និងត្រៀមខ្លួនជាច្រើនខែកន្លងមកនោះ ហើយពេលនេះកញ្ញាឯកវ័យក្មេងរបស់កម្ពុជាអាចធ្វើបានយ៉ាងល្អ៕