លោកគ្រូ អគ្គីនេត្រ បានបង្ហោះសារ នៅគណនីហ្វេសប៊ុកថា តារាចម្រៀងល្បីមួយរូប បែរជាមានចរិតថោកទាប អន់ជាងសត្វ ជំពាក់លុយជិត4000$ មិនសង ប្លុកឯងចោល

លោកគ្រូ អគ្គីនេត្រ បានបង្ហោះសារ នៅគណនីហ្វេសប៊ុកថា តារាចម្រៀងល្បីមួយរូប បែរជាមានចរិតថោកទាប អន់ជាងសត្វ ជំពាក់លុយជិត4000$ មិនសង ប្លុកឯងចោល

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ លោកគ្រូ អគ្គីនេត្រ បានបង្ហោះសារនៅគណនីហ្វេសប៊ុករបស់លោកដោយបានរៀបរាប់ថា តារាចម្រៀងល្បីមួយរូប បែរជាមានចរិតថោកទាប អន់ជាងសត្វ ជំពាក់លុយជិត4000$ មិនសង ប្លុកឯងចោល ហើយមិនដោះស្រាយ អ្នកណាខ្លះមិត្តភក្តិមនុស្សថោកទាបម្នាក់នេះខ្លះ?? ប្រយ័ត្នថ្ងៃណាមួយ វាបោ.កអ្នកទាំងអស់គ្នា ដូចវាបោកខ្ញុំចឹង ខ្ចីលុយរាប់ទូរស័ព្ទ២គ្រឿងបង់រំលោះពីខ្ញុំ13Promax និង Xs max និងលុយ 1500$ មិនស្មានថា លក់កិត្តិយសថោ.កទាបត្រឹមលុយប៉ុណ្ណឹង ឡើងឆាកឡើងខនសឺតដែរ ហេតុអីក៏ថោ.កអីថោ.កយ៉ាងនេះ? 1ថ្ងៃ35$គ្មានលុយសង បើមិនថោ.ករកលុយមកសងមក ។
លោកគ្រូអគ្គីនេត្រ ដែលមានឈ្មោះថា វ៉ាន់ សុខសីហា ដោយតារារូបនេះ បានទម្លាយមុខតារាចម្រៀងមួយដួងដែលជំពាក់លុយលោកជាច្រើនខែថ្ងៃមកហើយ នោះគឺតារាចម្រៀងលោក បូ លីពៅ។ លោកគ្រូ អគ្គីនេត្របានរៀបរាប់បន្តអោយដឹងថា តារាចម្រៀងរូបនេះ បានជំពាក់លុយលោកដោយគិតសរុបទៅ ៤០០០ដុល្លារ ថ្លៃចងការលុយ ១៥០០ដុល្លារ និងថ្លៃចងការទូរស័ព្ទចំនួន២៥០០ដុល្លារ ដូច្នេះសរុបទៅគឺចំនួន៤០០០ដុល្លារ ដែលតារាចម្រៀងលោក បូ លីពៅ បានជំពាក់រយៈពេលជាង ៣ខែមកហើយ ដោយមិនបានធ្វើការដោះស្រាយអោយលោកសោះ ហើយលោកក៏បានផ្តាំផ្ញើទៅកាន់អ្នកដែលស្គាល់លោក បូ លីពៅ អោយជួយប្រាប់តារារូបនោះ អោយជួយដោះស្រាយបំណុលមួយនេះអោយលោកផង។
បើទាក់ទងជាការចងការប្រាក់ លោកគ្រូ អគ្គីនេត្រ ក៏បានបង្ហើបអោយដឹងថា ការប្រាក់ដែលលោកបានគិតពីតារារូបនោះ ចន្លោះពី១០ទៅ១៥ភាគរយ ហើយរយៈពេល៣ថ្ងៃ គឺត្រូវបង់អោយលោកម្តង ប៉ុន្តែតារារូបនោះពុំបានបង់អោយលោកទៀងទាត់នោះទេ ដោយមកដល់នាពេលនេះ តារាចម្រៀងលោក បូ លីពៅ មិនបានបង់ការប្រាក់អោយលោកគ្រូ អគ្គីនេត្រ ដែលមានឈ្មោះថា វ៉ាន់ សុខសីហា រយៈពេលជាច្រើនខែមកហើយ ថែមទាំងប្លុកហ្វេសប៊ុកលោកចោលទៀត។
ជាចុងក្រោយ ចង់ផ្តាំផ្ញើទៅកាន់តារាចម្រៀងរូបនោះថា ប្រសិនបើដាច់ខែនេះ តារាចម្រៀងលោក បូ លីពៅ មិនចូលខ្លួនធ្វើការដោះស្រាយអោយលោកនោះទេ លោកនឹងដាក់ពាក្យបណ្តឹង ដោយទុកអោយច្បាប់ជាអ្នកដោះស្រាយ៕

អត្ថបទដែលជាប់ទាក់ទង