ផ្ទុះប្រតិកម្មរិះគន់មិនឈប់ នូវរឿងរ៉ាវរបស់តារាសម្ដែងស្រី កញ្ញា អៀ ម៉េងលិ ដែលនាងបានបង្ហោះរូបប៉ុន្មានសន្លឹកជាមួយនឹងគូស្នេហ៍របស់នាង

ផ្ទុះប្រតិកម្មរិះគន់មិនឈប់ នូវរឿងរ៉ាវរបស់តារាសម្ដែងស្រី កញ្ញា អៀ ម៉េងលិ ដែលនាងបានបង្ហោះរូបប៉ុន្មានសន្លឹកជាមួយនឹងគូស្នេហ៍របស់នាង

ភ្នំពេញ ៖ ថ្មីៗនេះ ផ្ទុះប្រតិកម្មរិះគន់មិនឈប់នូវរឿងរ៉ាវរបស់តារាសម្ដែងស្រី កញ្ញា អៀ ម៉េងលិ ដែលនាងបានបង្ហោះរូបប៉ុន្មានសន្លឹកជាមួយនឹងគូស្នេហ៍របស់នាង ដោយបានភ្ជាប់ជាមួយសារប៉ុន្មានឃ្លាទៅកាន់សង្សារបស់ខ្លួនអោយគ្រប់គ្នាបានដឹង ក្រោយស្រលាញ់ទាក់ទងគ្នាបានរយៈពេល៤ខែបែបនេះថា «Happy anniversary 4months17.01.23 យប់មិញរវល់ភ្លេចផុស អរគុណផ្កាដ៏មានតម្លៃមួយនេះ 10k I love u»។ រ បន្ទាប់ពីបានឃើញនាងបង្ហោះនិយាយបែបនឹងរួចមក ក៏ស្រាប់តែមានមនុស្សមួយចំនួនតូច ជាពិសេសប្រុសៗតែម្ដង បាននាំគ្នាចូលទៅខមិនដាក់ទៅនាងចំៗយ៉ាងដូច្នេះថា «ស្រលាញ់មិនគិតមានក្រ ហើយក៏មិនគិតពីសម្រស់ដែរ តែបើយើងមុខអាក្រក់ហើយគ្មានលុយ ក៏គេមើលមិនឃើញយើងដែរ»។
ទ្រាំលែងបានតទៅទៀត ស្រាប់តែតារាស្រីរូបនេះចេញមុខឆ្លើយតបដាក់ទៅវិញផាំងៗចំកណ្ដាលមុខថា «ពួកអាប្រុសៗមួយចំនួនខ្លះនិយាយអាញ់នឹង ចង់និយាយថា ចរិតដូចពួកលោកឯង មាន១០លានបោះកណ្ដាលមុខអាញ់ៗមិនមើលផង ចង់និយាយចឹងហាស់»។ ហើយនាងក៏បានបន្តអោយដឹងទៀតថា «ប្រុសៗដែលទើសនឹង សុទ្ធពួកអា.ចរិតស្រី សូមបញ្ជាក់ ៖ ខ្ញុំថានេះចង់និយាយអ្នកដែលនិយាយថា ខ្ញុំស្រលាញ់មិនគិតមានក្រ ខ្ញុំមិនបានមានគំនិតឃើញគាត់មាន ហើយមកនិយាយថា គាត់ក្រដើម្បីចង់អួតទេ ខ្ញុំស្គាល់ដំបូងក៏មិនដឹងគាត់ជាណាគេដែរ គ្រាន់តែចង់និយាយថា ទោះថ្ងៃក្រោយ គាត់នៅចំណុចណា គាត់ធ្លាក់ខ្លួន គ្មានអ្វីសោះ ក៏ខ្ញុំស្រលាញ់គាត់ ព្រោះខ្ញុំស្រលាញ់គាត់ មិនមែនគិតពីលុយទេ បើសង្សាខ្ញុំជាមនុស្សមុខអាក្រក់ហើយចាស់ ទើបពួកអ្នកគិតចឹងត្រូវ តែសង្សាខ្ញុំឡើងសង្ហា ទោះមិនមានលុយក៏ស្រលាញ់ដែរ ចង់និយាយចឹងហាស»។
មិនមើលនឹងភ្នែក ក្រោយឃើញមានគេថា អោយកញ្ញា អៀម៉េងលិ មិនឈប់ ក៏មានអ្នកស្រលាញ់ចូលចិត្តគាំទ្រនាងបាននាំគ្នាចូលទៅខមិនកាន់ជើងជំនួសគ្រប់ៗគ្នាថា «ធ្វើជាមនុស្សប្រុសកុំដៀលអ្នកដទៃ អ្នកមើលងា.យមនុស្សស្រីភាគច្រើន ញុមមិនដែលឃើញមនុស្សប្រុសល្អ ពូកែ ស្អាត ឆ្លាត សង្ហា មានចំណេះដឹងមកថា អោយមនុស្សស្រីទេ មើលៗខ្លួនឯងផង មានបានធ្វើអីដាក់អោយមនុស្សខ្លួនឯងស្រឡាញ់បានខ្លះដូចគេនៅ បើនៅធ្វើអោយសង្សាខ្លួនឯងពិបាកចិត្តទេ កុំទាន់ថាអោយគេ អ្នកមានមុខមានមាត់ចឹងដែរ គេក៏មាន standard របស់គេដែរ យើងខ្លួនចេះស្រឡាញ់រកស្រីស្អាត ហើយមនុស្សស្រីក៏គេមានដូចគ្នា មនុស្សប្រុសខ្លះស្រឡាញ់រកតែស្រីស្អាត ហើយអង្គុយតូចចិត្ត ខឹងចិត្ត ពេលស្រីស្អាតអត់ស្រឡាញ់ខ្លួន អ្នកខ្លះវិញគិតតែស្រែកខ្ញុំក្រចឹងហើយទើបគេមិនស្រឡាញ់ខ្ញុំ ហើយនៅស្រែកដល់កាល តោះទៅធ្វើការ គេមានៗអស់ហើយ រៀនគិតវិជ្ជមានតិច ទើបមិនសូវឈឺក្បាលរឿងគេ»។
ខ្លះទៀតបាននិយាយថា «មនុស្សប្រុសដែលកំពុងរិះគន់មនុស្សស្រី គឺជាមនុស្សប្រុសដែលគ្មានសមត្ថភាព» «ឆ្ងល់អ្នក share ថាអោយគាត់នឹង បានអីមកវិញអត់ ថីដូចទ្រុងខឹងសម្បើមម៉េស គេប៉ុន្មានដែរ និងម្នាក់ៗបានខំម្ល៉េះតិចដាច់ខ្យល់ស្លា.ប់ទៅ» «ម្នាក់ៗឃើញគេល្អ ទើសគេពិបាកយាយមួយមែន ជីវិតគេសោះ គេមានក្ដីសុខជួយអរគេទៅ ក្រែងមានសំណាងដូចគេ» «អ្នកណាក៏គេប្រាថ្នាចង់មានដៃគូជាអ្នកមានដែរ គ្រាន់តែបើរើសត្រូវយើងក៏ខ្លាចជាមនុស្សស្រី ដែលមនុស្សស្រីគ្រប់គ្នាច្រណែន តែបើរើសខុសគេនឹងថា នឹងហើយស្រលាញ់តែលុយមិនបានស្រលាញ់ចរិត តែបើស្រលាញ់អ្នកក្រ បើរើសត្រូវអ្នកនឹងមានក្ដីសុខ ទោះជាមិនសូវមានលុយចាយក៏ដោយ តែបើរើសខុសអ្នកនឹងដូចជាធ្លាក់នរកទាំងរស់ ស្នេហាពីនឹងវាមិនខុសគ្នាទេ វាមិនបានស្ថិតនៅលើមានឬក្រទេ តែវាស្ថិតនៅលើចិត្តគំនិតថា គួរផ្ដល់ឲ្យដៃគូរខ្លួនឯងដោយរបៀបណាទើបមានក្ដីសុខ បើទោះជាពេលនេះជាអ្នកមាន តែបើពួកគាត់មិនតស៊ូប្រឹងរកវិញទេ គង់តែក្រដូចតែគ្នានឹង ហើយបើក្រ ពួកគាត់ប្រឹងរកក៏គង់មានដូចតែគ្នានឹង ជឿខ្ញុំទៅប្រឹងរកក្ដីសុខឲ្យខ្លួនឯងដូចគេទៅវាល្អជាង»៕

អត្ថបទដែលជាប់ទាក់ទង