ផ្អើលហ្វេសប៊ុក! គេហទំព័រក្នុងស្រុកបានផ្សាយ ករណីហួសចិត្ត ដែលអ្នកស្រី ជីប យុទ្ធារី ទិញគ្រឿងអលង្ការគេហើយ មិនឱ្យលុយជំពាក់ ១៨ ៤៩៦៩ ដុល្លារ , យករបស់គេទៅលក់ហើយថា គេបោកទៀត ចេះតែផ្សាយទៅរួចដែរ
ផ្អើលហ្វេសប៊ុក! គេហទំព័រក្នុងស្រុកបានផ្សាយ ករណីហួសចិត្ត ដែលអ្នកស្រី ជីប យុទ្ធារី ទិញគ្រឿងអលង្ការគេហើយ មិនឱ្យលុយជំពាក់ ១៨ ៤៩៦៩ ដុល្លារ , យករបស់គេទៅលក់ហើយថា គេបោកទៀត ចេះតែផ្សាយទៅរួចដែរ
ភ្នំពេញ : ផ្អើលពេញតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ប្រព័ន្ធផ្សព្វផ្សាយ គេហទំព័រក្នុងស្រុកបានផ្សាយ ករណីហួសចិត្តដែលអ្នកស្រី ជីប យុទ្ធារី ទិញគ្រឿងអលង្ការគេហើយមិនឱ្យលុយជំពាក់ ១៨ ៤៩៦៩ ដុល្លារ , យករបស់គេទៅលក់ហើយថាគេបោកទៀត ចេះតែផ្សាយទៅរួចដែរ! ហើយយកសារព័ត៌មាន ខ្លួនឯងផ្សាយចោទប្រកាន់ម្ចាស់បំណុលទៅវិញ តើសមទេ ?
ម្ចាស់បំណុល ជាមួយនឹងអ្នកសារព័ត៌មានបានធ្វើកិច្ចសម្ភាសន៍តាមរយៈទូរស័ព្ទ ដែលបានសួរថា ទាក់ទងនឹងជំនួញរបស់លោកស្រី មានករណីផ្ទុះឡើងលើបណ្តាញសង្គមពាក់ព័ន្ធជំនួញជាមួយលោកស្រី ជីប យុទ្ធារី ? ស្រាប់តែ ម្ចាស់ហាង មាស ពេជ្រ វីលីណា ដែលមានអាសយដ្ឋាននៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប (ជិតស្ពាននាគ ផ្លូវ៦០ម៉ែត្រ) បានថ្លែងប្រាប់សារព័ត៌មានយ៉ាងដូច្នេះថា ចំពោះបុគ្គលឈ្មោះ ជីប សុគន្ធារី គាត់មកទិញគ្រឿងខ្ញុំ ពេលដែលខ្ញុំសម្ពោធហាងពេជ្រ វីលីណា ខ្ញុំអត់បានអញ្ជើញគាត់មកជាភ្ញៀវកិត្តិយសទេ មុនដំបូង។
លោកស្រីបន្តថា ដល់ថ្ងៃខ្ញុំសម្ពោធហាង មាស ពេជ្រ វីលីណា របស់ខ្ញុំនៅថ្ងៃទី២៦ ខែ១២ហ្នឹង .. គឺថ្ងៃសម្ពោធ ខ្ញុំបានឃើញវត្តមានលោកជំទាវ ជីប សុគន្ធារី នោះបាត់ទៅហើយ នៅក្នុងកម្មវិធីរបស់ខ្ញុំ។ ខ្ញុំអត់បានអញ្ជើញបងជំទាវ ជីប សុគន្ធារីនោះទេ ហើយបុគ្គលហ្នឹងចូលរួមកម្មវិធីខ្ញុំ ក៏មិនដឹងថាមកតាមរយៈអ្នកណាអញ្ជើញដែរ .. ចំពោះខ្ញុំនិងគ្រួសារខ្ញុំមិនបានអញ្ជើញគាត់ទេ។
លោកស្រីបន្តថា ដល់ពេលបន្ទាប់មកទៀត បន្ទាប់ពីខ្ញុំបានសម្ពោធហាងពេជ្រនេះបានប្រហែលជាមួយម៉ោងជាងគាត់បានមកសុំយោបល់ពីខ្ញុំ , គឺសុំយោបល់នៅក្នុងផ្ទះខ្ញុំនេះ គាត់ថា គាត់សុំមកកម្មវិធីនេះដើម្បីសុំថតរូបភាពខ្ញុំសម្ពោធហាងនេះយកទៅផុសវេបសាយ។ ដល់ពេលថ្ងៃហ្នឹងខ្ញុំក៏រវល់ដែរ ខ្ញុំក៏សួរគាត់មួយម៉ាត់ពីរម៉ាត់ថាបងយកទៅផ្សាយហ្នឹងមានបំណងអី , គាត់ក៏បានឆ្លើយប្រាប់មកខ្ញុំវិញថា បងចង់ផ្សាយឱ្យហាងពេជ្ររបស់ប្អូនបានល្បី ! ឱ្យគេស្គាល់ច្រើន , ខ្ញុំក៏មិនទាន់អូខេជាមួយគាត់ទេ . ដោយសារខ្ញុំរវល់ទទួលភ្ញៀវ ។ លោកស្រីបានបញ្ជាក់ទៀតថា, បន្ទាប់មកទៀតកម្មវិធីរបស់ខ្ញុំចប់ ក៏បែកផ្លូវគ្នាអស់ទៅ ថ្ងៃក្រោយគាត់ក៏បានមកហាងខ្ញុំផ្ទាល់ជាមួយប្ដីរបស់គាត់ កូនស្រីគាត់ពីរនាក់ និងកូនប្រុសគាត់ម្នាក់ ។ លោកជំទាវ ជីប សុគន្ធារី មកហ្នឹង គាត់បានសួរយើងថា គាត់ចង់ទិញគ្រឿងយើងយកទៅពាក់ យកទៅឡង់សេ ដើម្បីបង្ហាញជំទាវធំៗទៀតឱ្យគាត់ឡង់សេអត់ ? ខ្ញុំក៏សប្បាយចិត្ត គាត់ជួយទិញគ្រឿងខ្ញុំ …., ខ្ញុំសប្បាយចិត្ត នៅពេលនោះគាត់ថាទិញ គាត់ក៏និយាយជាមួយខ្ញុំនៅក្នុងហាងពេជ្រនោះ ចង់មកលេងផ្ទះខ្ញុំ ចង់ពិភាក្សាជាមួយខ្ញុំក្នុងការទិញគ្រឿងហ្នឹង ខ្ញុំក៏សប្បាយចិត្ត ហើយក៏អញ្ជើញគាត់មកផ្ទះខ្ញុំ ដោយសារផ្ទះខ្ញុំនិងហាងលក់ពេជ្រនោះនៅជិតគ្នាទេ គឺផ្លូវមុខផ្លូវក្រោយ។ ដល់ពេលគាត់មកផ្ទះខ្ញុំ គាត់បានអង្គុយលេងជាមួយខ្ញុំហើយប្រាប់ខ្ញុំថា, គាត់ចង់រកស៊ីជាមួយខ្ញុំ គាត់ចង់ទំនាក់ទំនងការងារជាមួយខ្ញុំ ចង់ទិញគ្រឿងរបស់ខ្ញុំយកទៅពាក់ លក់បន្ត ខ្ញុំក៏មានចិត្តចង់លក់ឱ្យគាត់ជាលក្ខណៈដូចគាត់ទិញជំពាក់លុយបានឬអត់? គាត់សុំខ្ញុំថា បើបងទិញទៅ បងអាចជំពាក់លុយប្អូនសិនបានឬអត់ចឹងណា បើបងយកគ្រឿងអូនពាក់ដើម្បីឡង់សេឱ្យជំទាវធំៗណាមើលចឹងទៅ .. ហើយបងលក់ទៅបងបានចំណេញ , ខ្ញុំក៏សប្បាយចិត្តទៀត បើបងសម្រេចចិត្តថាចង់ធ្វើអញ្ចឹង ! ខ្ញុំនឹងលក់ឱ្យបងក្នុងតម្លៃពិសេស មានន័យថាលក់បោះដុំ ។ ប៉ុន្តែបន្ទាប់មកគាត់ក៏បានប្រាប់ខ្ញុំថា …ខ្ញុំគ្មានលុយឲ្យអូនទេ ជំពាក់អូនបានអត់? ទិញរបស់ទៅសិនអញ្ចឹង ? ប៉ុន្តែបងមានលក្ខខណ្ឌ បើសិនជាបងយកទៅសិន មួយអាទិត្យក្រោយ ពីរអាទិត្យក្រោយ បងបង់រំលស់មួយអាទិត្យ 2 ម៉ឺនៗ , ខ្ញុំក៏សួរគាត់ថា អញ្ចឹងបងចង់យកគ្រឿងខ្ញុំច្រើនអត់? គាត់ក៏បាននិយាយមកវិញថា អញ្ចឹងយើងដើរទៅមើលគ្រឿងសិនបានឬអត់? ខ្ញុំក៏បាននាំគ្នាដើរទៅមើលគ្រឿងនៅក្នុងហាងរបស់ខ្ញុំទៅ។ ដល់ពេលទៅមើលគ្រឿង ប្ដីរបស់គាត់បានចេញទៅហើយ អត់នៅជាមួយយើងទេ .. មានតែគាត់និងកូនគាត់ពីរនាក់ទេ។ ដល់ពេលគាត់មើលគ្រឿងយើងច្រើន.. ច្រើនម៉ូដណាស់ គិតលុយត្រួសៗចូល 40 ម៉ឺនដុល្លារ មានន័យថាខ្ទង់ 30 ម៉ឺនក្រាស់ ។ គាត់ក៏សួរថា បងអាចយកគ្រឿងប៉ុណ្ណឹងទៅបានឬអត់ ? ខ្ញុំក៏បានថា, បើបងទិញទៅលុយសុទ្ធខ្ញុំលក់ឱ្យបង តម្លៃបោះដុំ ហើយយកបុងមកលក់ឱ្យខ្ញុំវិញខាតថ្លៃឈ្នួលបូកនឹងបីភាគរយ ។ គាត់ក៏បានបង្ហើបប្រាប់ខ្ញុំថា បងអត់មានលុយទេ បងចង់យកគ្រឿងអូនទៅជំពាក់អញ្ចឹងណា. . ខ្ញុំក៏បានតបទៅវិញថា បើបងយកគ្រឿងរបស់ខ្ញុំទៅជំពាក់អញ្ចឹង រាងថ្លៃបន្តិច ! ព្រោះទិញត្រូវដាក់វិក័្កយបត្រអុីនវ៉យ ផ្ដិតមេដៃ ដាក់លក់ចេញ ទិញចូល តែម្ដងកុំឱ្យឈ្លោះគ្នា ថ្ងៃក្រោយ។
ចំពោះការចោទប្រកាន់ពីលោកស្រី ជីប សុគន្ធារី ថា លោកស្រីរកស៊ីជាមួយគ្នា យកអីវ៉ាន់លោកស្រីមកហើយ មានគេតវ៉ាប្ដឹងផ្ដល់ពីប្រជាពលរដ្ឋ អ្នករកស៊ីដែរតើជាការណ៍ពិតឬមួយយ៉ាងណា? លោកស្រីម្ចាស់ហាង មាស ពេជ្រ វីលីណា បានឆ្លើយប្រាប់អ្នកកាសែតក្នុងស្រុកថា ខ្ញុំអត់មានប្រជាពលរដ្ឋណាប្ដឹងផង សូមជួយស្រាវជ្រាវផង តើប្រជាពលរដ្ឋមួយណាប្ដឹងខ្ញុំ? ហើយអត់មានប្រជាពលរដ្ឋមួយណាមកទិញខ្ញុំផង។ ខ្ញុំជាម្ចាស់ហាងពេជ្រ តែលោកស្រី ជីប សុគន្ធារី គាត់មកសុំជំពាក់ខ្ញុំ សុំទិញគ្រឿងខ្ញុំជំពាក់ គ្រឿងដែលគាត់ទិញយកទៅនោះមានតម្លៃ ១៨ ៤៩៦៩ដុល្លារ ។ លោកស្រីបានបញ្ជាក់ថា, គេបានផ្សាយអំពីខ្ញុំ ប៉ុន្តែបុគ្គលដែលផ្សាយអំពីខ្ញុំ គឺជាអ្នកជំពាក់ប្រាក់ខ្ញុំថ្លៃទិញគ្រឿងរួចទៅហើយ ១៨ ៤៩៦៩ ដុល្លារ អត់សងខ្ញុំផង ហើយមកផ្សាយមួលបង្កាច់ខ្ញុំទៀត តើត្រឹមត្រូវទេ ? …។
សូមបញ្ជាក់ថា, លោកស្រី ហ៊ុន សុីណាត ដែលតែងបង្ហោះនូវ សកម្មភាព មនុស្សធម៌ ជាមួយនឹងការស្រឡាញ់ភាព យុត្តិធម៌ក្នុងសង្គម កាលពីម្សិលម្ង៉ៃ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រី ហាក់ដឹងរឿងនេះច្បាស់ ហើយបានបង្ហោះលើ facebook ផ្លូវការយ៉ាងដូច្នេះថា,«យករបស់គេទៅលក់ហើយ ថាគេបោកទៀតចេះ តែផ្សាយទៅរួចដែរ»។
fackbook លោកស្រី ហ៊ុន ស៊ីណាត បានចេញមុខបកស្រាយភ្លាមៗ តាមគណនេយ្យហ្វេសប៊ុកផ្ទាល់ខ្លួនទៅ អ្នកស្រី ជីប យុទ្ធារី នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដោយលោកស្រីបានបញ្ជាក់យ៉ាងខ្លីថា«យករបស់គេទៅលក់ហើយ ថាគេបោកទៀតចេះ តែផ្សាយទៅរួចដែរ»។
ការប្រតិកម្មរបស់លោកស្រី ហ៊ុន ស៊ីណាត នេះធ្វើឡើងបន្ទាប់ពីអ្នកស្រី ជីប យុទ្ធារី ត្រូវគេស្គាល់ថា ជាម្ចាស់ហាងពេជ្រមួយកន្លែងស្ថិតនៅរាជធានីភ្នំពេញឈ្មោះ SV នឹងជាអគ្គនាយិកា សារព័ត៌មាន មួយ បានចេញផ្សាយ ចោទប្រកាន់លើអង្គភាពអនឡាញរបស់ខ្លួន ដោយចោទ ម្ចាស់ហាងពេជ្រ វីលីណា បានប្រើល្បិចបោកប្រាស់ក្នុងការរកស៊ីទិញលក់គ្រឿងអលង្គការនៅខេត្តសៀមរាប។
ជុំវិញករណីនេះ លោកស្រី ហ៊ុន ស៊ីណាត បានបញ្ជាក់ថា«អ្នកចេះរកស៊ីពិតគេមិននិយាយភាសាអញ្ចឹងទេ រឿងនេះ ខ្ញុំដឹងទាំងអស់ ព្រោះ ហាង មាស ពេជ្រ វីលីណា ខ្ញុំអ្នកទៅកាត់ខ្សែបូ ក្នុងនោះខ្ញុំឃើញផ្ទាល់បានសួរទៅ វីលីណា ថា ហេតុអីបានជាឲ្យគេជំពាក់ច្រើនម្លេះ គាត់ថា មិនអីទេ ពេលនោះខ្ញុំថា ប្រយ័ត្នមានរឿង ឥឡូវមែន»។
សម្រាប់ អ្នកស្រី ធៀម លីណា ម្ចាស់ហាងពេជ្រ វីលីណា បានអះអាងថា ទាក់ទងនិងការចោទប្រកាន់របស់អ្នកស្រី ជីប យុទ្ធារី ជារឿងមិនពិត ដោយសារតែឈ្មោះជីប យុទ្ធារី បានទិញមាស ពេជ្រ ពីហាងនាងខ្ញុំ ពេជ្រ វីលីណា មានទឹកប្រាក់ ជាង១៨ម៉ឺនដុល្លារអាមេរិក រយៈពេល១ឆ្នាំហើយមិនសងលុយទេ ថែមទាំង មានឯកសារផ្តិតមេដៃ ត្រឹមត្រូវបានហើយ ហេតុអ្វីហ៊ានចេញមកចោទប្រកាន់ទាំងបំពានដូច្នោះទៅវិញ។
អ្នកស្រីជា ម្ចាស់ហាង មាស ពេជ្រខាងលើបានចាត់ទុកថា« ឈ្មោះ ជីប យុទ្ធារី ជាមនុស្សមានចរិកពិសពុល គ្មានការពិត នឹងមានបំណងទុច្ចរិត ក្នុងការរកស៊ី ហើយបានប្រឌិតរឿងគ្រប់យ៉ាងមកចោទប្រកាន់លើនាងខ្ញុំ ទាំងអយុត្តិធម៌ ដែលបានប្រឌិតរឿងខុសពីការពិត ធ្វើឲ្យប៉ះពាល់ទាំងកេរ្តិ៍ឈ្មោះនិងកិត្តិយស ហាងពេជ្រ នាងខ្ញុំ ហើយរឿងនេះនាងខ្ញុំមាន ភស្តុតាងគ្រប់គ្រាន់យកគ្រឿងនៅហាង និងរកខ្ចីលុយថែមទៀតកន្លងមក »។
អ្នកស្រីបានបញ្ជាក់ថា តាមរយៈការបរិហាកេរ្តិ៍នេះនាងខ្ញុំគឺ មិនបានអាចទទួលយកបានទេ ហើយរឿងនេះ នាងខ្ញុំនឹងចាត់វិធានការតទៅតាមផ្លូវច្បាប់ ព្រោះតាមកិច្ចព្រមព្រៀងរកស៊ីរវាងភាគីទាំងពីរគឺ មានកិច្ចសន្យាត្រឹមត្រូវ ហើយក៏គ្មានពលរដ្ឋណាមកប្តឹងនោះទេ ហើយហេតុអ្វីម្ចាស់បំណុលមិនហៅអ្នកជំពាក់មកទូទាត់ រួចបែរជាអ្នកជំពាក់ មកធ្វើលិខិតបង្គាប់ឲ្យសងទៅវិញ ?
សូមរំលឹកថា អ្នកស្រី និង អ្នកស្រី ជីប យុទ្ធារី ម្ចាស់ហាងពេជ្រ ឈ្មោះ SV និងជាម្ចាស់សារព័ត៌មាន មួយ បានទិញគ្រឿងអលង្កា ពី អ្នកស្រី ធៀម លីណា ម្ចាស់ហាងពេជ្រ វីលីណា នៅក្រុងសៀមរាបខេត្តសៀមរាបកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២កន្លងទៅ ដែលមានទឹកប្រាក់ប្រមាណ ជាង១៨ ម៉ឺនដុល្លារអាមេរិក ដោយសន្យាសងតាមដំណាក់កាល ។
ប៉ុន្តែក្រោយមកភាគីអ្នកស្រី ជីប យុទ្ធារី មិនបានបំពេញកាតព្វកិច្ចនោះទេ ហើយចុងក្រោយនេះបានចេញលិខិតបង្គាប់ឲ្យម្ចាស់មាសមកទូទាត់ទៅវិញ ។
ករណីនេះបានធ្វើឲ្យម្ចាស់បំណុលខឹងយ៉ាងខ្លាំង រួចធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ លោកស្រី ហ៊ុន សុីណាត ចេញមុខមកប្រតិកម្មថែមទៀត នឹងព្រមានខ្លាំងៗថែមទៀតផង ។
យោងតាមម្ចាស់មាស ពេជ្រខាងលើបន្ថែមថា កន្លងមកគឺ អ្នកស្រី ធៀម លីណា ម្ចាស់ហាងពេជ្រ វីលីណា បានឲ្យមកទូទាត់ជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែបុគ្គលនោះនៅបន្តរកឡេះ ចុងក្រោយរករឿង រួចបរិហាកេរ្តិ៍តាមប្រព័ន្ធអនឡាញសារព័ត៌មានខ្លួនឯងផ្ទាល់ទៅវិញ ធ្វើឲ្យម្ចាស់បំណុលដែលលក់គ្រឿងអលង្កាឲ្យជំពាក់នោះ កំពុងរៀបចំនីតិវិធីនឹងត្រៀមចាត់ការទៅតាមផ្លូវច្បាប់។
លោកស្រី ធៀម លីណា ម្ចាស់ហាងមាស ពេជ្រ វីលីណា ក៏សូមលើកម្រាមដៃដប់ សំណូមពរដល់ថ្នាក់ដឹកនាំ និងអ្នកច្បាប់ មេត្តាជួយរកយុត្តិធម៌ ព្រោះកន្លងមកបុគ្គលឈ្មោះ ជីប យុទ្ធារី ម្ចាស់សារព័ត៌មាន មួយ នេះ តែងតែបំពាន បំផ្លាញអ្នកដ៏ទៃ និងបំភ្លៃការពិត ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន ។
ពាក់ព័ន្ធទៅនឹងករណី, ដែលបានផ្សព្វផ្សាយថាលោកស្រី ជីប យុទ្ធារី ថាបានផ្ញើគ្រឿងអលង្កានោះទៅឲ្យម្ចាស់ហាង មាស ពេជ្រ វីលីណា តាមរយៈប្រៃសណីយ៍ កាន់ជារឿងចម្លែកមួយទៀត ខណៈខាងអង្គភាពប្រៃសណីយ៍ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មិនអាចទទួល ឬហាមទទួលបញ្ញើរ ដែលមានតម្លៃ ដោយសារខ្លាចបាត់បង់ គឺទទួលតែរបស់ធម្មតាប៉ុណ្ណោះ។
លោក អោក បូរ៉ា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់ប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ យ៉ាងដូច្នេះថា, ជាទូទៅខាងអង្គភាពប្រៃសណីយ៍ ហាមក្នុងការទទួលបញ្ញើរបស់ដែលមានតម្លៃ ដូចជា មាស ពេជ្រ គ្រឿងអលង្ការ នេះជាដើម ដោយមិនធានា។ ប៉ុន្តែមានអតិថិជនខ្លះ គាត់បន្លំដាក់នៅក្នុងសម្ភារៈឬរបស់របរ នោះជារឿងរបស់គាត់ ផ្ទុយទៅវិញបើមានការបាត់បង់ខាងប្រៃសណីយ៍មិនទទួលខុសត្រូវឡើយ។ លោករដ្ឋលេខាធិការបញ្ជាក់ថា, និយាយរួមគឺមិនទទួលបញ្ញើររបៀបនេះឡើយ។
ជុំវិញបញ្ហានេះ ចំពោះ អ្នកស្រី ជីប យុទ្ធារី ជាមួយអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងករណីថា , រាល់ការបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក គេហទំព័រ រវាងអ្នកស្រី ជីប យុទ្ធារី ជាមួយ ម្ចាស់ហាង មាស ពេជ្រ វីលីណា តើនោះជាការពិត ឬដំណើរការបែបណាហើយ ? អ្នកស្រី ជីប យុទ្ធារី បានទទួលទូរស័ព្ទ ប៉ុន្តែអោយបុរសម្នាក់និយាយ ដោយអះអាងថាជាកូន អ្នកស្រី ជីប យុទ្ធារី ហើយបញ្ជាក់ថា, “គ្មានអីផងយើងនៅតែបើកទ្វារ ចរចាជាមួយគាត់ យើងត្រូវតាំងចិត្តឲ្យមានការដោះស្រាយជាមួយគ្នា មានន័យថាយើងមានឆន្ទៈក្នុងការដោះស្រាយដោយសន្តិវិធី”។ លោកបានបន្តថា, “គ្មានទៅចង់ចាញ់ ចង់ឈ្នះអីទេ យើងដាក់ចិត្តសម្របសម្រួលគ្នាទៅដោះស្រាយបានហើយ” ។ សូម្បីតែថ្នាក់ដឹកនាំ ក៏គាត់យកគោលនយោបាយនេះដែរ៕