ភ្ញាក់ផ្អើល ប្រទះឃើញតារាស្រីរូបនេះ បានចេញមុខមកបង្ហោះវីដេអូឃ្លីបមួយ និងសារប៉ុន្មានឃ្លាដ៏មានន័យ ទាំងអួលដើម.ក នៅលើគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួន

ភ្ញាក់ផ្អើល ប្រទះឃើញតារាស្រីរូបនេះ បានចេញមុខមកបង្ហោះវីដេអូឃ្លីបមួយ និងសារប៉ុន្មានឃ្លាដ៏មានន័យ ទាំងអួលដើម.ក នៅលើគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួន

ភ្នំពេញ ៖ ថ្មីៗនេះ តារាសម្ដែងស្រីអ្នកនាង សេង សុឃីម ដែលបានប្ដូរឈ្មោះទៅជាអ្នកនាង សុខ ទីយ៉ា ក៏បានបង្ហើបប្រាប់ទៅកាន់មហាជន ដែលនិយមលេងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមជាច្រើនបានដឹង ក្រោយពីសត្វចិញ្ចឹមបណ្តូលចិត្តរបស់អ្នកនាងដែលស្រលាញ់ថ្នាក់ថ្នម មើលថែយកចិត្តទុកដាក់ប្រៀបបីដូចទៅនឹងសមាជិកគ្រួសារម្នាក់ដែរនោះ នៅពេលនេះវាបានបាត់បង់ជីវិតហើយ ដោយក្នុងនោះតារាស្រីរូបនេះបានសរសេរថា «អ្នកមិនជាខ្ញុំ អ្នកមិនយល់ទេ ទោះគ្នាមិនមែនមនុស្ស តែគ្នាក៏ស្រលាញ់យើងដូចគ្នា ព្រោះមនុស្សខ្លះចាញ់មានភាពស្មោះត្រង់ និងស្រលាញ់អន់ជាងឆ្កែខ្ញុំផង ខ្ញុំទុកដូចកូនៗខ្ញុំ»។ បន្ទាប់ពីបានឃើញអ្នកនាង សុខ ទីយ៉ា បង្ហោះវីដេអូនិយាយរៀបរាប់ដូច្នេះរួចមក មិនទុកចាំយូរ ទប់អារម្មណ៍មិនជាប់ ក៏បាននាំគ្នាចូលទៅខមិនបញ្ចេញមតិលើកឡើងគ្រប់ៗគ្នាថា «ញ៉ុមយល់អារម្មណ៍នឹង ព្រោះក៏ធ្លាប់ចឹងដែរ បាត់បង់ឆ្កែដែលញ៉ុមស្រឡាញ់» «ញុំយល់អារម្មណ៍មួយនឹងច្បាស់ណាស់ ព្រោះខ្ញុំក៏ធ្លាប់បាត់បង់ ដែលមានតែអ្នកស្រលាញ់សត្វទេ ដែលយល់អាម្មណ៍មួយនឹង ដូចបងយាយចឹង មិនដែលចាត់ទុកជាឆ្កែទេ តែចាត់ទុកដូចកូនចឹង» «ពេលនៅជិតដូចកូន ស្រលាញ់ដូចកូនបង្កើត យំចង់ងា.ប់ហើយពេលនឹង តែនៅតែនឹក apple ចេះណាស់ សឹងតែថា ការស្រលាញ់ខ្លះមិនអាចប្រៀបបានកូនញុមផង ឆ្កែមែនតែបេះដូងស្មោះម្ចាស់តែ១ មិនដូចមនុស្សទេ» ។
អ្នកខ្លះទៀតបានខមិនបន្តទៀតថា «ការបាត់បង់មិនថាបាត់អ្វីទេ អោយតែយើងស្រលាញ់វាពិបាកទទួលយកណាស់ញុមយល់» «ឈប់យំទៅចែអើយ ហើមភ្នែកលែងស្អាតអស់ហើយ បងនៅមានកូនប្រុសដែលបងស្រលាញ់ស្មើរជីវិតដែរតើ បើវាស្លា.ប់ទៅហើយ ទោះយើងខំស្រែកហៅដង្ហើយអោយវាមកដូចដើមវិញ ក៏មិនអាចនោះដែរ ដូច្នេះហើយមានតែកាត់ចិត្តតែប៉ុណ្ណោះឯង បងស្រីអាចទិញយកមកចិញ្ចឹមមួយទៀតបានតើ កុំយំទៀតអីណាស៊ូៗឡើង» «ខ្ញុំឃើញចែយំបែបនេះ មានអារម្មណ៍ថា ចង់ស្រក់ទឹកភ្នែកតាមហើយ ពិតជាគួរអោយស្រលាញ់ខ្លាំងណាស់ មិនគួរណាវាចាកចេញទៅបាត់បែបនេះទាល់តែសោះ រឹងមាំឡើងណាអាយដល យំថ្ងៃនេះអោយអស់មក ថ្ងៃស្អែកបងលែងអីហើយ»។
អ្នកខ្លះទៀតក៏បានខមិនលើកឡើងបន្តថា «ខ្ញុំយល់ពីស្ថានភាពមួយនេះច្បាស់ខ្លាំងណាស់ រាល់ពេលបាត់បង់ពួកគេ ខ្ញុំក៏មានអារម្មណ៍ថាដូចបាត់បង់សាច់ញាតិម្នាក់ដែរ ហើយក៏គិតថានឹងឈប់ចិញ្ចឹម ប៉ុន្តែក៏នៅតែបន្តចិញ្ចឹមទៀតដដែល ព្រោះតែក្តីស្រលាញ់ ពិតជាអាសូរម្ល៉េះទេលោកអើយ»។ អ្នកខ្លះបានលើកឡើងថា «ចង់ប្រាប់ថា បើមានសត្វឈឺទៀត អូនគួរប្រើវិធីនេះ យកទឹកដូង និងស្ករក្រហមលាយចូលគ្នាអោយផឹកទៅ ដឹងតែបាត់ហើយ ផឹកមួយថ្ងៃ2.3ដងទៅជាលឿនណាស់»។
មួយចំនួនទៀតបាននិយាយថា «បាត់បង់សត្វឈឺចាប់មិនដូចបាត់បង់កូនទេ បើអាចចែយកមួយទៀតមកចិញ្ចឹមមក កុំនៅខូចចិត្តយំ សត្វវាត្រូវតែស្មោះជាងមនុស្សយល់អារម្មណ៍ស្រលាញ់សត្វ តែជីវិតមនុស្ស នឹងសត្វរស់នៅមិនទៀងដូចគ្នា»៕

អត្ថបទដែលជាប់ទាក់ទង