ផ្ទុះកក្រើករហូតត្រូវបានបណ្តាអ្នកលេងហ្វេសប៊ុក ធ្វើការចែកចាយជាបន្តបន្ទាប់គ្នា ជាមួយនឹងការបញ្ចេញមតិ

ផ្ទុះកក្រើករហូតត្រូវបានបណ្តាអ្នកលេងហ្វេសប៊ុក ធ្វើការចែកចាយជាបន្តបន្ទាប់គ្នា ជាមួយនឹងការបញ្ចេញមតិផ្ទាល់ខ្លួនរៀងៗខ្លួន ដោយឡែកសម្រាប់តារាសម្តែងស្រីនាង យ៉ែម ស្រីពេជ្រ បានចេញមុខមកនិយាយ ដោយសម្តែងការសោកស្តាយ


ភ្នំពេញ ៖ តារាសម្តែងស្រីនាង យ៉ែម ស្រីពេជ្រ ដែលធ្លាប់ស្រឡាញ់រាប់អានជាមួយនឹងបុរសនេះ ក៏បានចេញមុខមកនិយាយដោយសម្តែងការសោកស្តាយ ដោយសារតែនាងមិនបានធ្វើរឿងមួយទៅកាន់បុរសរូបនោះ មុនពេលដែលមានការធ្វើអត្តឃាតបែបនេះកើតឡើង។
ដំណឹងមរណភាពដោយអត្តឃាត ចងកសម្លាប់ខ្លួន ពីតារាប្រុសស្រស់សង្ហាម្នាក់ បានធ្វើឱ្យផ្ទុះកក្រើករហូតត្រូវបានបណ្តាអ្នកលេងហ្វេសប៊ុកធ្វើការចែកចាយជាបន្តបន្ទាប់គ្នា ជាមួយនឹងការបញ្ចេញមតិផ្ទាល់ខ្លួនរៀងៗខ្លួនចំពោះរឿងរ៉ាវមួយនេះ ក្នុងពេលដែលតារាប្រុសរូបនេះ បានធ្វើអត្តឃា.តដោយសារជំងឺបាក់ទឹកចិត្តខ្លាំង។

នៅក្នុងវីដេអូដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកស្រីស្អាត យ៉ែម ស្រីពេជ្រ បាននិយាយទាំងក្តុកក្តួលបង្ហូរទឹកភ្នែកថា «បុរសដែលបានធ្វើអត្តឃា.តខ្លួនឯងនេះ គឺជាមនុស្សដែលនាងស្គាល់ម្នាក់ ហើយដោយសាររងសម្ពាធផ្លូវចិត្តបានគាត់ធ្វើរឿងបែបនេះ»។
នាងបញ្ជាក់ថា «គាត់មានបញ្ហាជាមួយដៃគូស្នេហារបស់គាត់ អញ្ចឹងគាត់បានបញ្ចប់ជីវិតខ្លួនឯង ហើយនាងពិតជាមានការសោកស្តាយ ដោយសារនាងមិនបានទំនាក់ទំនងទៅគាត់នៅមុនពេលគាត់ធ្វើអត្តឃា.តនេះ»។
នាងបន្ថែមថា កាលពីម្សិលមិញ នាងបានឃើញរូបថត Story ដែលវាបានរំលឹកឡើងវិញ ដែលនាងធ្លាប់ធ្វើពិធីខួបកំណើតជាមួយគាត់កាលពី៤ឆ្នាំមុន ហើយនាងពិតជាស្តាយមែនទែនដោយសារតែនាងមិនបានឆាតទៅគាត់ ដោយសារមួយរយៈចុងក្រោយនេះ នាងមិនបានសូវបានលេងហ្វេសប៊ុកឡើយ ។
នាងថា ប្រសិនបើជាថ្ងៃនឹង នាងខ្ញុំឃើញរូបភាព និងវីដេអូនឹងហើយ ហើយនាងខ្ញុំឆាតទៅគាត់ ខ្ញុំដឹងថា គាត់រងសម្ភាធផ្លូវចិត្តចឹង ខ្ញុំនឹងនិយាយលើកទឹកចិត្តគាត់ ហើយខ្ញុំគិតថា វាអាចជាផ្នែកមួយសម្រាប់ជួយគាត់បាន។ យ៉ាងណាបើតាម យ៉ែម ស្រីពេជ្រ ថា ការចេញមកនិយាយរឿងខាងលើនេះ គ្រាន់តែជាការសម្តែង (Drama) ឬគ្រាន់តែចង់បានការ like Camment ឬការ Share ច្រើន តាមពិតនាងមិនហ៊ានចង់ផុសទេ តែចង់និយាយរឿងក្នុងចិត្តមួយ»។
នាងបញ្ជាក់ថា បើសិនជាអ្នកឃើញនរណាម្នាក់កំពុងតែបាក់ទឹកចិត្ត ឬមានសម្ពាធផ្លូវចិត្តជួយនិយាយលើកទឹកចិត្តគាត់ កុំនិយាយពាក្យថា ហែងចង់ងាប់ក៏ងាប់ទៅ មិនបានជួយគេ កុំធ្វើអោយគេមានអារម្មណ៍រឹតតែមិនល្អ🙏 ព្រោះនាងធ្លាប់លឺនឹងត្រចៀក (រឿងបុគ្គលផ្សេង)»។
គួរបញ្ជាក់ផងដែរថា តារាសម្ដែងប្រុសវ័យក្មេងរូបសង្ហា ដែលត្រូវគេស្គាល់ឈ្មោះលោក ផេង ចាន់ដារ៉ា បានសម្រេចចិត្តធ្វើអត្តឃា.តបញ្ចប់ជីវិតខ្លួនឯងទាំងវ័យក្មេង ដោយសារតែជំងឺផ្លូវចិត្តធ្ងន់ធ្ងរ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។ មុនមរណភាពនេះ លោកក៏ជាបេក្ខជនមួយរូបដែលតំណាងអោយខេត្តឧត្តរមានជ័យ ចូលរួមប្រកួតក្នុងកម្មវិធី Mistersupranational Cambodia 2023 ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង