ពាក់ព័ន្ធនឹងសំណុំរឿងសម្លាប់តារាហុងកុង អ្នកនាងអេប៊ី ឆយ ថ្មីៗនេះ សមត្ថកិច្ចចាប់ខ្លួនជនទី៧ដែលត្រូវបាន
ពាក់ព័ន្ធនឹងសំណុំរឿងសម្លាប់តារាហុងកុង អ្នកនាងអេប៊ី ឆយ ថ្មីៗនេះ សមត្ថកិច្ចចាប់ខ្លួនជនទី៧ដែលត្រូវបានសង្ស័យថាជាអ្នកសមគំនិត
ទីក្រុងហុងកុង៖ ស្ត្រីរូបនោះត្រូវបានចាប់ខ្លួនដោយសមត្ថកិច្ចចិនដីគោក ពីបទសង្ស័យថាជួយសម្រួលឱ្យជនដៃដល់ប្រព្រឹត្តអំពើមនុស្សឃាតទៅលើនាងអេប៊ី ឆយ។ សមត្ថកិច្ចចិននឹងចាប់បញ្ជូននារីរូបនោះត្រឡប់ទៅទីក្រុងហុងកុងវិញ ដើម្បីឱ្យសមត្ថកិច្ចហុងកុងបន្តនីតិវិធីស៊ើបអង្កេត។ បើគិតទាំងនារីរូបនេះទៀត សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យសរុបចំនួន៧នាក់ហើយ។
ពាក់ព័ន្ធនឹងសំណុំរឿងសម្លា.ប់តារាហុងកុង អ្នកនាងអេប៊ី ឆយ ថ្មីៗនេះ សមត្ថកិច្ចចាប់ខ្លួនជនទី៧ដែលត្រូវបានសង្ស័យថាជាអ្នកសមគំនិត ឬជាអ្នកដែលជាប់ពាក់ព័ន្ធនឹងសំណុំរឿងនេះ។ នារីម្នាក់ដែលគេដឹងថាជាមិត្តភក្ដិរបស់អេឡិច ដែលជាអតីតស្វាមីនាងអេប៊ី ឆយ ត្រូវបានចាប់ខ្លួនហើយ នៅពេលនារីរូបនោះស្ថិតនៅប្រទេសចិនដីគោក។
អ្នក៦នាក់ទៀតគឺ៖ ១- អេឡិច ខ្វុង (អតីតស្វាមីជនរងគ្រោះ), ២- ខ្វុង កៅ (អតីតឪពុកក្មេកជនរងគ្រោះ), ៣- ជេនី លី (អតីតម្ដាយក្មេកជនរងគ្រោះ), ៤- អេនថូនី (អតីតបងថ្លៃជនរងគ្រោះ), ៥- ស្ត្រីម្នាក់ឈ្មោះង៉ (គូស្នេហ៍ខ្វុង កៅ) និង៦- ឡាំ ស៊ុន (បុគ្គលិកបម្រើការនៅកន្លែងជួលអូប័រសម្រាប់រំដោះអេឡិចរត់គេចខ្លួន)៕